• 2020-10-08 03:08:11
  • ព័ត៌មាន

ធ្វើម៉េចទទួលបាន iPhone 11 Pro Max ភ្លាមៗពីវីង?

  • 2020-10-08 03:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីងកំពុងតែធ្វើឲ្យអតិថិជនរបស់ខ្លួនកាន់តែភ្ញាក់ផ្អើល ជាមួយការផ្តល់ជូនរង្វាន់ប្រចាំខែ iPhone11 Pro Max, ទឹកប្រាក់ ១០០០ដុល្លារ, អាហារូបករណ៍ ៥០% រួមទាំងរង្វាន់ជាច្រើនផ្សេងទៀត។

ដើម្បីក្លាយជាម្ចាស់រង្វាន់ទាំងនេះ លោកអ្នកគ្រាន់តែបង់ថ្លៃធានារ៉ាប់រង ថ្លៃទូរទស្សន៍ខ្សែកាប ឬថ្លៃអ៊ីធឺណេត និងថ្លៃសាលាដែលជាដៃគូសហការរបស់វីង តាមរយៈភ្នាក់ងារវីងជាង ៨០០០កន្លែងទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ “ទូទាត់វិក្កយបត្រ” លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទាំងនេះ។

ការផ្តល់ជូនដ៏ពិសេសនេះនឹងធ្វើឡើងចាប់ពី ថ្ងៃទី ២៨ កញ្ញា រហូតដល់ ២៧ ធ្នូ ២០២០។ ក្រុមការងាររបស់ធនាគារឯកទេសវីង នឹងធ្វើការចាប់រង្វាន់ Iphone11 Pro Max ១រង្វាន់ ទឹកប្រាក់ ១០០០ដុល្លារ ១រង្វាន់ អាហារូបករណ៍ ៥០% ១រង្វាន់ និងទឹកប្រាក់ជាច្រើនផ្សេងទៀតជារៀងរាល់ខែ។ អតិថិជនដែលមានសំណាង នឹងត្រូវប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ធនាគារឯកទេសវីង។

ទូទាត់វិក្កយបត្រតាមរយៈវីង ចំណាយពេលវេលាកាន់តែតិច ទូទាត់បានគ្រប់ទីកន្លែង ព្រមទាំងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណ https://www.wingmoney.com/km/win-prize-via-wing-agent-wing-money-app/

មតិយោបល់