• 2020-10-08 08:53:12
  • ព័ត៌មាន

ផ្លូវចូលរមណីយដ្ឋានភ្នំក្បាលស្ពាន រងការខូចខាតដោយសារទឹកភ្លៀង

  • 2020-10-08 08:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរារៀបចំផ្លូវចូលរមណីយដ្ឋានភ្នំក្បាលស្ពានដែលរងការបំផ្លាញដោយសារទឹកភ្លៀង។

ផ្លូវចូលនិងផ្លូវត្រង់ចំណុចអូរឆ្លងស្ពានឡើងទៅលើរមណីយដ្ឋានភ្នំក្បាលស្ពាន បានរងការខូចខាតជាខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានគ្រលុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញចូល។

អាជ្ញាធរជាតិអប្សរាក្រោមការអនុវត្តការងារផ្ទាល់ពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ កាលពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានរៀបចំបំពេញដីលើផ្លូវដែលខូចខាត លុបគ្រលុកទឹកដក់ និងកន្លែងទឹកភ្លៀងហូរច្រោះ ឱ្យមានភាពរាបស្មើ ជាប់មាំជាងមុន ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរធ្វើដំណើរនិងរក្សាសោភ័ណភាពនៃរមណីយដ្ឋាននេះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់