• 2020-10-12 03:32:19
  • ព័ត៌មាន

ដឹកថ្មតាមទឹក ទៅជួសជុលប្រាសាទកណ្ដាលស្រះស្រង់

  • 2020-10-12 03:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទកណ្តាលស្រះស្រង់ បានដំណើរការជួសជុលឱ្យមានរូបរាងឡើងវិញកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ មកដល់ពេលនេះ ក្រុមការងារបានរៀបគ្រឹះប្រាសាទជិតរួចរាល់ហើយ។

ទាក់ទងនឹងការជួសជុលប្រាសាទនៅកណ្តាលស្រះស្រង់ ជួបប្រទះការលំបាកបំផុត គឺការដឹកជញ្ជូនសម្ភារយកទៅកាន់ការដ្ឋាន ព្រោះប្រាសាទនេះហ៊ុំព័ទ្ធទៅដោយទឹកស្រះស្រង់។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារបានប្រើរទេះរុញនិងក្បូនដើម្បីជញ្ជូនថ្មម្តងមួយៗយកទៅជួសជុល។

សូមអញ្ជើញទស្សនាកម្រងរូបភាពអំពីសកម្មភាពកម្មករដឹកជញ្ជូនថ្មកាត់ទឹកនៅប្រាសាទកណ្តាលស្រះស្រង់ដូចតទៅ៖

រូបភាព៖ ឯកឧត្តម គឹម សុធិន

ប្រភព៖ អាជ្ញាធរជាតិអប្សរា ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់