- 2020-10-13 02:23:56
- ព័ត៌មាន
រកឃើញម្ចាស់ចិញ្ចៀនមាសសុទ្ធសរុប ៣តម្លឹង សម្រាប់ការចាប់រង្វាន់លើកទី១ របស់ខោទឹកនោមកុមារ UniDry!
- 2020-10-13 02:23:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម្ចាស់ចិញ្ចៀនមាសសុទ្ធសរុប ៣តម្លឹង សម្រាប់ការចាប់រង្វាន់លើកទី១ របស់ខោទឹកនោមកុមារ UniDry!
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យ ទី១១ ខែតុលានេះ ក្រុមហ៊ុនខោទឹកនោមកុមារ UniDry បានធ្វើការចាប់រង្វាន់ចែកចិញ្ចៀនមាសចំនួន៣០រង្វាន់ទៅកាន់អតិថិជនរបស់ខ្លួនដែលសរុប៣តម្លឹង ទូទាំងប្រទេសកម្ពុជា ជាលើកដំបូង។
អតិថិជនរបស់ UniDry ចំនួន ៣០នាក់ដែលបានឈ្នះចិញ្ចៀនមាសសុទ្ធក្នុងម្នាក់ ១ជីនេះ គឺបានប្រើប្រាស់ខោទឹកនោមកុមារ UniDry ហើយបានទទួលសន្លឹកឆ្នោត និងបំពេញព័ត៌មានលើសន្លឹកឆ្នោត ក្នុងការដាក់ចូលរួមផ្សងសំណាងក្នុងកម្មវិធី «UniDry ចែកមាសសុទ្ធសរុបចំនួន១០តម្លឹង» របស់ផលិតផលខោទឹកនោមកុមារUniDry។
មាសសុទ្ធសរុប៣តម្លឹងលើកទី១នេះ នឹងប្រគល់ជូនទៅកាន់អ្នកឈ្នះចំនួន៣០រូប មានរាយនាម និង លេខកូដសន្លឹកឆ្នោតដូចខាងក្រោមនេះ៖
គួរបញ្ជាក់ថា ការចាប់រង្វាន់លើកទី១នេះ បានធ្វើឡើងតាមរយៈការឡាយផ្ទាល់លើផេកហ្វេសប៊ុក UniDry Cambodia និងតាមរយៈកម្មវិធី តន្ត្រីពិសេស នៃស្ថានីយទូរទស្សន៍ហង្សមាស។ ហើយការចាប់រង្វាន់ដដែលនេះនៅមានបន្តចំនួន២លើកទៀត គឺលើកទី២ធ្វើនៅចុងខែវិច្ឆិកា និងលើកចុងក្រោយធ្វើនៅដើមខែមករា ឆ្នាំ២០២១។ សម្រាប់អតិថិជន UniDry ដែលពុំទាន់មានឱកាសឈ្នះរង្វាន់នេះ សូមបន្តប្រើប្រាស់ផលិតផល UniDry ហើយបំពេញព័ត៌មានលើសន្លឹកឆ្នោត រួចថតផ្ញើទៅកាន់ប្រអប់សារហ្វេសបុកផេក UniDry Cambodia ដើម្បីចូលរួមមានឱកាសឈ្នះចិញ្ចៀនមាសសុទ្ធក្នុងការចាប់រង្វាន់លើកក្រោយ។
ជ្រើសរើសខោទឹកនោមកុមារ UniDry សម្រាប់កូនៗរបស់លោកអ្នក គឺលោកអ្នកនឹងទទួលបានទាំងគុណភាព ព្រមទាំងឱកាសផ្សងសំណាងក្លាយជាម្ចាស់ចិញ្ចៀនមាសសុទ្ធថែមទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ 023 977 805 / 011 626 879 ឬ ទំព័រហ្វេសប៊ុកផ្លូវការ UniDry Cambodia៕