• 2020-10-14 01:39:59
  • ព័ត៌មាន

​​អ្នក​ជំនាញ​ភ្ញាក់ផ្អើល! ពេល​ឃើញ​បច្ចេកទេស​​​ផ្សារ​ថ្ម​ ដ៏សាមញ្ញរបស់ខ្មែរ តែជាប់រាប់ពាន់ឆ្នាំ

  • 2020-10-14 01:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​គឺ​ជា​ទឹកដី​​សុវណ្ណភូមិ​ ប្រមូល​ផ្ដុំ​ដោយ​សម្បត្តិ​សិល្បៈ​វប្បធម៌​យ៉ាង​សម្បូរ​បែប ជា​រដ្ឋ​ដែល​គេ​ប្រសិទ្ធិនាម​ថា​ដែនដី​អំនួត​ខាង​ប្រាសាទ​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សាយភាយ​ពាសពេញ​ពិភពលោក​។​​​​

កម្ពុជា​មាន​ប្រវត្តិ​សង់​ប្រាសាទ​តាំងពី​អំឡុង​សតវត្ស​ទី​៦​ម្ល៉េះ ដូច​មាន​ប្រាសាទភ្នំដា នៅ​ខេត្តតាកែវ​ជា​ភស្តុ​តាង​ស្រាប់​។ ច្រើន​រជ្ជកាល ច្រើន​សតវត្ស ប្រាសាទបុរាណ​រាប់​រយ​ពាន់​បាន​សង់​នៅ​លើ​ទឹកដី​ដ៏​មាន​ប្រវត្តិ​យូរលង់​មួយ​នេះ។ មក​ដល់​បច្ចុប្បន្ន​ប្រាសាទ​ទាំងឡាយ​នោះ​ខ្លះ​ខូចខាត​នៅ​សល់​តែ​គ្រឹះ ខ្លះ​ទ្រុឌទ្រោម ខ្លះ​នៅ​រក្សា​រូបរាង​បាន​ល្អ​។ តួលេខ​ដែល​មិន​ប្រាកដប្រជា​ទាំងស្រុង គឺ​ខ្មែរ​បាន​សង់​ប្រាសាទ​ចំនួន​១០៧០​ប្រាសាទ​។​​​​​

​ដូនតា​ខ្មែរ​ចាប់​ផ្ដើម​សាងសង់​ប្រាសាទ​នៅ​ចុង​សម័យ​នគរ​ភ្នំ​ រួច​បន្ត​ទម្លាប់​នេះ​រហូត​ដល់​សម័យ​ចេនឡា​ និង​សម័យ​អង្គរ​ ឬ​មហានគរ។​ នៅ​សម័យ​ក្រោយ​ៗ​ ដូចជា​សម័យ​​ចតុមុខ លង្វែក​ និង​ឧត្តុង្គ​ ​ត្បិត​អាណាចក្រ​ខ្មែរ​មាន​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ ហើយ​មិន​បាន​បន្ត​សង់​ប្រាសាទ​ថ្ម​ដូច​មុន​ក៏​គេ​ឃើញ​ដូនតា​ខ្មែរ​នៅ​តែ​បន្ត​ជួសជុល​ប្រាសាទ​ដែល​មាន​ស្រាប់​ទាំង​នោះ​ឥត​ដាច់​ពោល​គឺ​មិន​មែន​បោះ​ចោល​ទាំង​ស្រុក​នោះ​ទេ។​​​​​​

ខ្មែរ​ដែល​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ មាន​ជំនាញ​ និង​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ល្អ​លើ​បច្ចេកទេស​សាងសង់​ប្រាសាទ​ ជាក់ស្ដែង​អ្នក​បច្ចេកទេស​​លើ​សំណង់​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​ បាន​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ការ​ប្រើ​ជំនាញ​ផ្សារភ្ជាប់​ថ្ម​យ៉ាង​សាមញ្ញ​របស់​ដូន​តា​ខ្មែរ​ដើម្បី​ធ្វើឲ្យ​ថ្ម​អាច​ខាំ​ជាប់​គ្នា​រហូត​រាប់​ពាន់​ឆ្នាំ នេះ​គឺ​ជា​មោទនភាព​ និង​ចំណេះដឹង​មួយ​ដែល​កូនចៅ​ជំនាន់​ក្រោយ​គួរ​ស្វែង​យល់​​៕​​​​​

សូម​មើល​រូប​ភាព​ ថត​ដោយ​លោក​ពូ​ គ្រៀល ស៊ី​ណា ​នៅ​ខាង​ក្រោម៖​​

អត្ថបទ៖ សៀនហួរ

មតិយោបល់