• 2020-10-14 01:40:06
  • ព័ត៌មាន

ព្រឹកនេះ! ជុំវិញព្រឹត្តិការណ៍ការបាក់ទំនប់ នៅស្ទឹងព្រែកត្នោត

  • 2020-10-14 01:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់ព្រែកត្នោត បានបាក់ហើយ កាលពីវេលាម៉ោងប្រមាណជា ១១យប់មិញ។

កាលពីវេលាម៉ោង ១៧៖០០នាទី ល្ងាចមិញ នៅលើទំនប់សណ្ត ស្ទឹងព្រែកត្នោត បានប្រឈមនឹងទឹកជំនន់ និងនៅម៉ោងប្រមាណជា ជិត១១យប់ តាមការអោយដឹងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជថានីភ្នំពេញ ថាទំនប់ព្រែកត្នោត បានបាក់ហើយ បន្ទាប់ពីអាជ្ញាធរ បានប្រឹងប្រែងទប់អស់ពីលទ្ធភាពមក។

ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ដែលមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ខណៈដែលអភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំបញ្ជាផ្ទាល់ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង ដោយសារទឹកជំនន់។

ឯកឧត្តម បានបញ្ជាក់ដែរថា យើងនឹងចាត់វិធានការបន្ថែម ក្នុងករណីជំនន់ទឹកភ្លៀង នៅថ្ងៃបន្ទាប់ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានព្រួយបារម្ភ ចំពោះការជន់លិចទៅកាន់តំបន់ភាគខាងជើង ដែលជាតំបន់សេដ្ឋកិច្ច រោងចក្រ ផងដែរ៕

ប្រភព ៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ

អត្ថបទ ៖ Art

មតិយោបល់