• 2020-10-16 02:08:00
  • ព័ត៌មាន

នគរបាលរាជធានីត្រៀមកម្លាំង២៤/២៤ម៉ោង ត្រៀមជួយសង្គ្រោះជនរងគ្រោះជំនន់ទឹកភ្លៀង

  • 2020-10-16 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួន ២៤/២៤ម៉ោង ដើម្បីចេញប្រតិបត្តិការណ៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

កម្លាំងអន្តាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង បានត្រៀមខ្លួនជាស្រេច ក្នុងការចេញប្រតិបត្តិការណ៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្រោមការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ។

សម្រាប់បងប្អូនដែលនៅរាជធានីភ្នំពេញ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទនេះបាន 097 77 80002៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់