• 2020-10-19 03:15:45
  • ព័ត៌មាន

អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

  • 2020-10-19 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពាក់កណ្តាលខែតុលានេះ កម្ពុជាមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើនទទួលរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរាប់សែននាក់។ ស្ថានភាពនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សា នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប​ បាន​បរិច្ចាគ​ថវិកា ៥ម៉ឺនដុល្លារ ជូន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។

អ្នកឧកញ៉ា ចេន ហ្ស៊ី

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវដល់សប្បុរសជននានាឲ្យចូលរួមធ្វើការឧបត្ថម្ភដល់ជនរងគ្រោះឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា​ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកានិងសម្ភារៈជាង ៧,៦៥ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣០ ម៉ឺននាក់៕

អត្ថបទ៖ Sponsor

មតិយោបល់