• 2020-10-20 00:23:37
  • ព័ត៌មាន

សកម្មភាពកម្លាំងសមត្ថកិច្ច ជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព នៅប៉ោយប៉ែត

  • 2020-10-20 00:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តដឹកនាំកម្លាំងចុះជួយជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី លោក ការ៉េបួន។

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តដឹកនាំកម្លាំងចុះជួយជញ្ជូនសំភារៈប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

គិតត្រឹមរសៀលថ្ងៃទី១៩ តុលា គឺទឹកជំនន់ដែលហូរចាក់ពីប្រទេសថៃនៅតែបន្តកើនឡើងបន្ថែមទៀត ជំនន់ទឹកភ្លៀងនេះបណ្ដាលឲ្យជន់លិចឃុំសង្កាត់មួយចំនួននៅក្នុង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកហូរចាប់ពីថៃ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពនៅក្នុងស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់