• 2020-10-20 00:44:50
  • ព័ត៌មាន

ក្ដៅៗ ! រកឃើញវិជ្ជមានកូវីដ១៩ លើប្ដីប្រពន្ធ នៅខេត្តកំពង់ធំ

  • 2020-10-20 00:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ លើប្ដីប្រពន្ធមួយគូ ដែលទើបមកពីប្រទេសអ៉ឺរ៉ាក់។ អ្នកទាំងពីរកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្រោយការតេស្តរកឃើញវិជ្ជមានកូវីដ១៩។

ជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ចុះអប់រំអំពីជំងឺកូវីដ១៩ នាពេលកន្លងមក

ក្រសួងបានលម្អិតពីរបាយការណ៍ខាងលើថា បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ (ស្វាមី) និងស្រ្តីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ (ជាភរិយា និងកូនអាយុ ០៣ឆ្នាំ) មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអឺរ៉ាក់ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលជាស្វាមី និងភរិយាទាំងពីរនាក់ខាងលើ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានី ភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

ប្រទេសកម្ពុជា បានរកឃើញអ្នកើតជំងឺកូវីដ១៩ សរុបចំនួន ២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៨០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ០៥នាក់៕

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់