• 2020-10-20 03:43:45
  • ព័ត៌មាន

​ថៃ​កោះ​ប្រជុំ​ពិសេស​ ក្រោយ​ការ​តវ៉ា​ពី​បាតុករ​កាន់​តែ​ធំ​ និង​ខ្លាំង​ជាង​មុន​

  • 2020-10-20 03:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ​ បាន​អំពាវនាវ​ឲ្យ​​មាន​កិច្ច​ប្រជុំ​សភា​ពិសេស​មួយ ក្រោយ​​ពួក​អ្នក​តវ៉ា​ប្រឆាំង​មាន​ផែនការ​ធ្វើ​ការ​ជួបជុំ​បន្ត​ទៀត​ដើម្បី​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​។​

ក្រោម​លក្ខខណ្ឌ​សំខាន់​ៗ​មួយ​ចំនួន​ ក្រុម​បាតុករ​មិន​ខ្លាច​ការ​បង្ក្រាប​ដែល​ភាគ​ច្រើន​គឺ​យុវជន​ និង​និស្សិត​បាន​ទាមទារ​ឲ្យ​លោក​ប្រាយុទ្ធ​ចុះចេញ​ពី​តំណែង​ ដោះលែង​សកម្មជន​ និង​ធ្វើ​កំណែ​ទំរង់​របប​រាជា​និយម​ដោយសារ​​ពួកគេ​យល់ថា ស្តេច​សព្វថ្ងៃ​មាន​ទ្រព្យធន ​និង​អំណាច​​ហួសហេតុ​ពេក​។​

​ប្រា​យុទ្ធ បាន​និយាយ​ថា​ បើ​ទោះ​សភា​​បច្ចុប្បន្ន​កំពុង​ផ្អាក​ ប៉ុន្តែ​លោក​នឹង​ស្នើ​​កោះហៅ​មក​បើក​កិច្ចប្រជុំ​ពិសេស​ដើម្បី​​​ពិភាក្សា​រក​វិធី​កាត់បន្ថយ​ភាព​តានតឹង​។ ក្រោយ​បង្ហាញ​ពី​ការ​សម្របសម្រួល​នេះ​នាយករដ្ឋមន្ត្រី​ថៃ​ក៏​សុំ​ឲ្យ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ធ្វើ​ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​យោគយល់​ក្នុង​នាម​ជា​ជនជាតិ​ថៃ​ដូចគ្នា​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់