• 2020-10-23 03:22:34
  • ព័ត៌មាន

ចិន​ កើន​កម្ដៅ​ជាមួយ​តៃវ៉ាន់​ ធ្វើ​ឲ្យ​អាមេរិក​បន្ថែម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជាង​១​ពាន់​លាន​

  • 2020-10-23 03:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាមេរិក​បាន​រក​ចំណូល​បាន​បន្ថែម​ជាង​១​ពាន់​លាន​ដុល្លារ​ក្រោយ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លក់​អាវុធ​ទំនើប​ឲ្យ​ទៅ​តៃវ៉ាន់​ដែល​កំពុង​ប្រឈម​មុខ​ជាមួយ​ចិន​។​

គ្រឿង​សព្វាវុធ​ទាំង​នោះ​មាន​ដូចជា​ មី​ស៊ី​ល​វាយប្រហារ​ចេញពី​ដី​ចំនួន​១៣៥​ដើម គ្រឿង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​និង​ការ​បណ្ដុះ​​បណ្តាល​ដល់​តៃវ៉ាន់​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់​ខ្លួន​។​ សម្រាប់​អាមេរិក​ការ​លក់​នេះ​នឹង​​ជួយ​ធ្វើ​ឱ្យ​​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ រក្សា​ស្ថិរភាព នយោបាយ​ តុល្យភាព​យោធា ​និង ការរីកចម្រើន​សេដ្ឋកិច្ច​របស់​តៃវ៉ាន់។​

​យ៉ាង​ណា​ចិន បាន​ហៅ​ទង្វើ​របស់​អាមេរិក​ថា​ជា​ការ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ ពិសេស​ទំនាក់ទំនង​ចិន​ និង​អាមេរិក​ផ្ទាល់​ក្រោយ​ជានិច្ចកាល​ក្រុង​វ៉ាស៊ីនតោន​ តែង​លូកដៃ​ចូល​បញ្ហា​របស់​ចិន​ដែល​មាន​ដូចជា​ តំបន់​ទីបេ, ក្រុង​ហុងកុង, សមុទ្រ​ចិន​ខាង​ត្បូង​ និង​កោះ​តៃវ៉ាន់​ ជាដើម៕

ប្រភព៖ Aljazeera ប្រែសម្រួល៖ សៀនហួរ

មតិយោបល់