• 2020-10-28 10:38:44
  • ព័ត៌មាន

មកស្គាល់គ្រឿងអលង្ការដ៏ភ្លឺចែងចាំងទាន់សម័យជាច្រើនម៉ូដ បន្ថែមមន្តស្នេហ៍ និងភាពថ្លៃថ្នូរដល់ស្ត្រីសម័យថ្មី

  • 2020-10-28 10:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងគ្រឿងអលង្ការដ៏ល្បីឈ្មោះនៅហុងកុង Chow Tai Fook បានប្រកាសបង្កាញនូវការរចនាគ្រឿងអលង្ការមាសសុទ្ធថ្មីជាច្រើនម៉ូដ ដ៏ទាន់សម័យ ដោយប្រើប្រាស់មាសដែលរឹងបំផុតតាមបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ២ប្រភេទ គឺ ‘Charms’ Collection និង LIT Collection។

ការជ្រើសរើសមាស 24K (៩៩៩ មាសសុទ្ធ) ស័ក្តិសមបំផុត ក្នុងការចូលរួមកម្មវិធីទាំងផ្លូវការ និងកម្មវិធីធម្មតា ដែលបានបង្ហាញពីភាពទាន់សម័យ និងទាក់ភ្នែកពីអ្នកដទៃក្នុងការស្លៀកពាក់ និងការរៀបចំខ្លួនឲ្យមានភាពថ្លៃថ្នូរ។

តោះ! មកដឹងលម្អិតពី ភាពលេចធ្លោនៃ ម៉ូដគ្រឿងអលង្ការមាសសុទ្ធពី Chow Tai Fook ទាំងពីរប្រភេទ ‘Charms’ Collection និង LIT Collection

១. Chow Tai Fook ‘Charms’ Collection

គំនិតយកមកបង្កើតជាម៉ូដគ្រឿងអលង្ការថ្មីនេះ ត្រូវបានច្នៃចេញពីធាតុដើម នៃជនជាតិចិនបុរាណ ដែលឆ្លុះបញ្ជាំងពីភាពទាក់ទាញ ដោយប្រើពន្លឺ ដ៏ភ្លឺចែងចាំងទាក់ភ្នែក ត្រូវបានគេច្នៃធ្វើចេញពីមាសសុទ្ធដ៏រឹង , មានភាពប្រណិត តែបង្កប់ភាពទន់ភ្លន់ស័ក្តិសមជាមួយសុភាពនារីគ្រប់រូប ដែលមានភាពរឹងមាំ ឋិតឋេរ និងចែងចាំងដាច់គេ នៃ Charms Collection ។

សម្រស់ដ៏ទាក់ទាញរបស់ មាសសុទ្ធ ៩៩៩ នេះ នឹងបង្ហាញពី ភាពថ្លៃថ្នូរពីធម្មជាតិ នៃស្ត្រី ដែលសាមញ្ញ ប៉ុន្តែស្រស់ស្អាត ឆើតឆាយ និងទាក់ទាញតាមរយៈការច្នៃម៉ូដថ្មីនេះ។

នៅក្នុង Charms Collection នេះ មានម៉ូដថ្មីៗដូចជា Knot, Chuang Hua និង Bat ៖

  • ម៉ូដ Knot ៖ តំណាងឲ្យភាពរឹងមាំ និងការស្រុះស្រួលគ្នា ដែលភាគច្រើនគេយករចនាជាគ្រឿងអលង្ការដើម្បីឲ្យមាន សំណាងល្អ និងសុភមង្គល។

  • ម៉ូដ Bat ៖ តំណាងឲ្យមានជោគវាសនាល្អ និងមានភាពរុងរឿង តទៅមនុស្សជំនាន់ក្រោយៗទៀត។

  • ម៉ូដ Chuang Hua ៖ ភាគច្រើនគេយកមកច្នៃជារូបផ្កាដាក់ជាប់នឹងមាត់បង្អួច ដែលអាចធ្វើឲ្យបំណងប្រាថ្នាទាំងអស់ ក្លាយជាការពិត។

គួរបញ្ជាក់ផងដែរថា ម៉ូដនីមួយៗនៃ Charm Collection នេះ អាចពាក់ក្នុងសំលៀកបំពាក់គ្រប់ប្រភេទ ដែលអាចបង្កើតបានជាស្ទាយ និងចំណងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។

២. LIT Collection ៖​

Collection នេះតំណាងឲ្យភាពស្មោះត្រង់ រឹងមាំ និងមានរូបរាងជារង្វង់ និងត្រីកោណ។ បន្ទាប់ពីបានពាក់គ្រឿងអលង្ការទាំងនោះហើយ វានឹងបង្ហាញពីភាពមានអំណាច, ភាពរីករាយ ទាន់សម័យដែលអ្នកគួរតែមានប្រចាំថ្ងៃ និងលើកទឹកចិត្តអ្នកឲ្យបង្ហាញពីស្ទាយផ្ទាល់ខ្លួនប្រចាំថ្ងៃ ។

បច្ចេកវិទ្យាថ្មី ក្នុងការរកឃើញ មាស 5G បានធ្វើឲ្យគេបង្កើតបាននូវ គ្រឿងអលង្ការ មាសស៊េរីថ្មី ដែលរឹងជាងមុន ប៉ុន្តែវាមានទម្ងន់ស្រាលជាងមុន ព្រមទាំងទាន់សម័យ ក្នុងបច្ចុប្បន្នកាលនេះ។ នៅក្នុងបច្ចេកវិទ្យាថ្មី មាស 5G នេះមានធាតុផ្សំ៥ ដូចជា ៖

ពិតជាពិសេស សម្រាប់អតិថិជនដែលបានអញ្ជើញមកដល់ហាងផ្ទាល់ អ្នកនឹងទទួលបានកាបូបកាន់ដៃស្បែកតូចមួយ ចំពោះការជាវអីវ៉ាន់ដែលបានកំណត់ទុក (Selected Items) ចាប់ពី ២មុខឡើងទៅ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • ប្រូម៉ូសិននេះមានចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០

  • ទំនិញដែលបានកំណត់ទុក (Selected Items) មានដូចជា មាស 18K, មាសសុទ្ធតម្លៃថេរ, ឈុតត្បូង (មិនរួមបញ្ចូលជាមួយនឹងមាសដែលមានតម្លៃឡើងចុះ និងផលិតផល T MARK)

  • អតិថិជនមានសិទ្ធទទួលបានប្រូម៉ូសិននេះលើការទិញទំនិញដែលកំណត់ទុក (Selected Items) ចាប់ពី ពីរមុខឡើងទៅ

  • ការផ្ដល់ជូននេះមានកំណត់ (អ្នកមកមុនបានមុន)

  • ការផ្ដល់ជូននេះមានតែសម្រាប់សាខា Chow Tai Fook ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ

  • Chow Tai Fook រក្សាសិទ្ធក្នុងការកែប្រែ ។

អ្នកអាចអញ្ជើញទៅទស្សនាម៉ូដគ្រឿងអលង្ការថ្មីនេះ ដោយ​ផ្ទាល់​ នៅ Chow Tai Fook សាខាកម្ពុជា ឬ អាច​ទាក់ទង​សួរ​ព័ត៌មានលម្អិត ដូចខាងក្រោម ៖

  • ទីតាំង ៖ ស្ថិតនៅ Lot B1, ជាន់ទី ១នៃ មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ សេនត្រល ផ្លាហ្សា (Prince Central Plaza) ,N0 271, នៅលើមហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ

  • លេខទូរស័ព្ទ ៖ (855) 23 866 669

  • ម៉ោងធ្វើការ ៖ 10:30ព្រឹក-8:00យប់ (ច័ន្ទ-អាទិត្យ)

  • វិបសាយ ៖ Chow tai fook

សុភារម្យ

មតិយោបល់