• 2020-10-27 02:13:17
  • ព័ត៌មាន

អ៉ីតាលី៖ បាតុកម្មប្រឆាំងនឹងការរឹតត្បិតជំងឺកូវីដ១៩របស់រដ្ឋ ឈានដល់អំពើហិង្សា

  • 2020-10-27 02:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅឯទីក្រុង ទូរីន, ទីក្រុងមីឡង់ និងទីប្រជុំជនអ៊ីតាលីជាច្រើនទៀត កាលពីថ្ងៃច័ន្ទដើម្បីបញ្ចេញកំហឹងរបស់ពួកគេ ដើម្បីឆាំងនឹងការរឹតត្បឹត នៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់រដ្ឋ។

រដ្ឋាភិបាលបានដាក់ចេញវិធានទឹករឹង ក្រោយការរាតត្បាតចុងក្រោយបង្អស់ ដោយបានបង្ខំឲ្យបិតភោជនីយដ្ឋាន ហាងកាហ្វេ បិទរោងកុន កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តផ្សេងៗទៀត។

នៅភាគខាងជើងនៃទីក្រុង ទូរីន បាតុករមួយចំនួនបានប្រើហិង្សាដោយបាន វាយបំបែកបង្អួចហាងនៅតាមដងផ្លូវដើរទិញឥវ៉ាន់មួយ ហើយឈានទៅប៉ះទង្គិចជាមួយប៉ូលិស។

ទូរទស្សន៍រដ្ឋ RAI បាននិយាយថា ក្រុមប៉ូលិសប្រឆាំងកុបកម្មបានបំបែកចេញក្រុមអ្នកតវ៉ា ដោយដាក់គ្រាប់បែកផ្សែង ឯអ្នកតវ៉ាបានគប់ដបទៅលើប៉ូលីស នៅទីប្រជុំជន នៃទីក្រុងដែលរដ្ឋាភិបាលតំបន់ Piedmont មានទីស្នាក់ការកណ្ដាល ជាដើម។

ប្រទេសអ៉ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួនជាង ៥សែននាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួនជិត៣សែននាក់ និងមានអ្នកស្លាប់ ៣៧,៤៧៩នាក់ គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០៕

ប្រភព៖ Inquirer ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់