• 2020-10-27 04:12:34
  • ព័ត៌មាន

វិធានការ៥ចំណុចរបស់ក្រសួងទេសចរណ៍ ក្នុងថ្ងៃបុណ្យអុំទូក

  • 2020-10-27 04:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ថ្ងៃ១៤-១៥កើត ដល់ ថ្ងៃ០១ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០-៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួង សុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រស្នងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវី៩ -១៩ និងសម្រួលការទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព និងផាសុខភាព។

២. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន - អនាម័យ។

៣. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។

៤. ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា ពិសេស អនុវត្តតាមការជូនដំណឹងអំពីបញ្ហាអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

៥. ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្ជាបការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ទេសចរណ៍ឲ្យបានល្អប្រសើរ។

សូមមើលសារាចរណែនាំដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងទេសចរណ៍

មតិយោបល់