• 2020-10-28 00:24:38
  • ព័ត៌មាន

តំណាងរាស្ត្រថៃម្នាក់អារដៃសម្រក់ឈាម ពេលប្រជុំសភាបង្កឲ្យមានការភ្ញាក់ផ្អើល

  • 2020-10-28 00:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​ប្រជុំ​រដ្ឋសភា​ សម័យ​ប្រជុំ​វិសាមញ្ញ​ ថ្ងៃ​ទី​២៧ ខែ​តុលា​ ២០២០​ ម្សិលមិញនៅ​វេលា​ម៉ោង​ ១៧.៤០ មាន​ហេតុការណ៍​ដ៏​រន្ធត់​កើតឡើង​ ក្នុង​កណ្ដាល​អង្គ​ប្រជុំ។

ហេតុការណ៍ដ៏រន្ធត់នោះគឺ ​លោក​តំណាងរាស្ត្រ​ វិសាន តេឆៈធីរ៉ាវ៉ាត់​ (VISAN TECHA TIRAWAT) របស់​គណបក្ស​ ភឿថៃ​ ក្រោយ​ពី​ឡើង​បញ្ចេញ​មតិ​ ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់អូឆា រួច​មក​ បាន​សុំ​ប្រធាន​សភា​ អារ​ដៃ​សម្រក់​ឈាម​ឲ្យ​លោក​ ប្រាយុទ្ធ​ នាយករដ្ឋមន្ត្រី​ឃើញ​ ដោយ​អារ​ដៃ​ចំនួន​៣​កន្លែង។​

ភ្លាមៗ​នោះ​ប្រធាន​សភាថៃ​ មិន​អនុញ្ញាត​ ឲ្យ​អារ​ដៃ​បែប​នេះទេ​ ប៉ុន្តែ​មិន​អាចឃាត់លោក​តំណាងរាស្ត្រ​ វិសាន តេឆៈធីរ៉ាវ៉ាត់​បានទាន់ពេលវេលា។ លោក​ វិសាន​ ធ្លាប់​ធ្វើ​ជា​តំណាងរាស្ត្រ​តាំង​ពី​ឆ្នាំ​ ១៩៨៦។​ លោក​តំណាង​រាស្ត្រ​ វិសាន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​ លោក​សន្យា​ថា​ ពេល​ដេរ​ស្នាម​របួស​ របស់​លោក​រួច​ លោក​នឹង​វិល​មក​ប្រជុំ​វិញ៕

ប្រភព៖ Thai PBS ប្រែសម្រួល៖ សៀនហួរ

មតិយោបល់