• 2020-10-28 00:28:05
  • ព័ត៌មាន

កម្ពុជារកឃើញករណីវិជ្ជ្ជមានកូវីដ១៩ បន្ថែមទៀត នៅព្រឹកនេះ

  • 2020-10-28 00:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២នាក់ លើជនជាតិខ្មែរ ដែលទើបធ្វើដំណើរមកពីប្រទេសជប៉ុន។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី ២៨ ខែតុលា បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និង បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិសាត់ បុរសទាំងពីរនាក់ខាងលើ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េ ខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៣៩នាក់ (ស្រី ០៧នាក់ ) ដែលក្នុងចំនួននេះ មានអ្នកជំងឺ ០២នាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៣៧ នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យពោចិនតុងចំនួន ១១នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ០៥នាក់ និងសណ្ឋាគារមួយ។

ប្រទេសកម្ពុជា មានកើតជំងឺកូវីដ១៩ សរុបចំនួន ២៩០នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៨៣នាក់ និងអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ០៧នាក់ គិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់