• 2020-10-28 02:45:11
  • ព័ត៌មាន

ស្បែកជើងម៉ាក GAMBOL របស់ក្រុមហ៊ុន Big Star Co., Ltd. ទទួលពានរង្វាន់ធុរកិច្ចអាស៊ាន(អេប៊ីអេ)

  • 2020-10-28 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Big Star Co., Ltd. ជាក្រុមហ៊ុនដែលផលិត និងចែកចាយស្បែកជើងម៉ាកហ្គេមបូល (GAMBOL) ដែលជា ម៉ាកស្បែកជើងដែលនាំមុខគេក្នុងប្រទេសថៃ បានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន(អេប៊ីអេ) ឆ្នាំ2019 ប្រភេទ ASEAN Winner : Rubber-based (ប្រភេទជំនួញទាក់ទងទៅនឹងជ័រផលិតកម្ម) ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំធុរកិច្ច ASEAN Business and Investment Summit 2019 ឬហៅកាត់ថា ABIS 2019 ដែលជាកិច្ចប្រជុំដ៏សំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចក្នុងអាស៊ាន (ASEAN Summit) ហើយកិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ។

ដោយឡែកការប្រជុំលើកនេះមានការចូលរួមពីថ្នាក់ដឹកនាំប្រទេស ម្ចាស់ជំនួញ និងអង្គការអន្តរជាតិជាច្រើនរូប ដែលមានចំនួនសរុប 1200នាក់។

ចំពោះគណៈកម្មការវាយតម្លៃផ្តល់ពានរង្វាន់ធុរកិច្ចអាស៊ាន ABA ( Panel of Judges ) គឺជាតំណាងពីប្រទេសក្នុងសមាជិកអាស៊ានទាំង 10ប្រទេស ក្នុង 1ប្រទេសចំនួន 1នាក់។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2007 ដោយ ASEAN Business advisory council (ASEAN BAC ) ដើម្បីលើកកម្ពស់អាជីវកម្មឱ្យមានលេចធ្លោក្នុងប្រទេសជាសមាជិកអាស៊ាន និងបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃការបង្កើតគ្រឹះ និងបង្កើនភាពរឹងមាំដល់អាជីវកម្មក្នុងវិស័យឱស្សាហកម្មផ្សេងៗ។

លោក Surachai Kitkamchai ដែលជានាយកគ្រប់គ្រងក្នុងក្រុមហ៊ុន Big Star C0., Ltd. បានមានប្រសាសន៍ថា ពានរង្វាន់នេះគឺជាមោទនភាពដ៏អាស្ចារ្យមួយរបស់ក្រុមហ៊ុន Big Star C0., Ltd. ដែលបានមោះមុតអភិវឌ្ឍគុណភាពទំនិញរហូតត្រូវបានគេទទួលស្គាល់ សម្រាប់បណ្តាអ្នកជំនួញ ទាំងក្នុងនិងក្រៅប្រទេសតាមលំដាប់ស្តង់ដារអន្តរជាតិ។

ពានរង្វាន់នេះផងដែរ គឺជាកម្លាំងចិត្តដើម្បីឱ្យយើងអភិវឌ្ឍអាជីវកម្មរបស់យើងឱ្យរីកចម្រើនជា បន្តបន្ទាប់ក៏ដូចជាការលើកតម្តើងកេរ្តិ៍ឈ្មោះកិត្តិយសឱ្យក្រុមហ៊ុនឱ្យស្ថិតនៅក្នុងលំដាប់ស្តង់ដារអាស៊ានបន្តទៀត។

ស្បែកជើងម៉ាកហ្គេមបូលដែលស្ថិតនៅក្រោមក្រុមហ៊ុន Big Star Co.,Ltd. ដែលជាម៉ាកស្បែកជើងលេខមួយទាំងក្នុងប្រទេសថៃ និងកម្ពុជាត្រូវបានអតិថិជនកោតសរសើរថាងាយស្រួលពាក់ ទន់ស្រួល និងជាប់ធន់ ពាក់បានយូរ ដោយបច្ចេកវិទ្យា G-Bold Technology™ ដែលធ្វើឲ្យស្បែកជើង GAMBOL ជាប្រភេទស្បែកជើងល្អខុសប្លែកពីស្បែកជើងម៉ាកដទៃផងដែរ។

ចំណែកការរចនាក៏ស្អាត មានច្រើនម៉ូដច្រើនពណ៌ សាកសមជាមួយយុវវ័យសម័យថ្មី។ ដោយសារតែគុណភាពល្អស្របតាមស្តង់ដារអន្តរជាតិបែបនេះហើយ ទើបធ្វើឲ្យ GAMBOL ក្លាយជាម៉ាកស្បែកជើងលក់ដាច់បំផុតមួយនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកក៏អាចជ្រើសរើសម៉ូតស្បែកជើងGAMBOL ដែលអ្នកពេញចិត្តតាមរយៈហ្វេសប៊ុក https://www.facebook.com/GambolCambodia និងតាមទីផ្សារនានា ហើយសូមសួររក GAMBOL ពិតប្រាកដមុនពេលទិញ។

ជាក់ស្ដែង តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ដែលជាអ្នកអ្នកប្រើប្រាស់ផលិតផល GAMBOL ពិតប្រាកដម្នាក់ដែរនោះ ក៏បានកោតសរសើរពីគុណភាពស្បែកជើងនេះដែរ ថាពិតជាស្រួលពាក់ ស្រាល ទន់ និងជាប់បានយូរពិតមែន។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់