- 2020-10-28 06:17:15
- ព័ត៌មាន
ជនជាតិបារាំងជាមេចុងភៅល្បីល្បាញលំដាប់ពិភពលោក ចែករំលែកធ្វើម្ហូបខ្មែរ ឈ្នះពាននៅអាស៊ី
- 2020-10-28 06:17:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិបារាំងជាមេចុងភៅល្បីល្បាញលំដាប់ពិភពលោក ចែករំលែកធ្វើម្ហូបខ្មែរ ឈ្នះពាននៅអាស៊ី
ចន្លោះមិនឃើញ
ជនជាតិបារាំងនិយាយខ្មែរច្បាស់ និងស្រឡាញ់ចូលចិត្តធ្វើម្ហូបខ្មែរ ប្រចាំភោជនីយដ្ឋាន Cuisine Wat Damnak នៅខេត្តសៀមរាប បានបង្ហើបពីគន្លឹះធ្វើម្ហូបខ្មែរឆ្ងាញ់ ដែលធ្វើឲ្យឈ្នះពានភោជនីយដ្ឋានល្អបំផុត ក្នុងតំបន់អាស៊ី (Asia’s 50 Best Restuarant) ២ឆ្នាំជាប់គ្នា។ តើជនជាតិបារាំង ជាមេចុងភៅនេះ គឺជានរណា?
សូមចុចអាន៖ ភោជនីយដ្ឋានខ្មែរនៅសៀមរាប ដែលជាប់ជា Asia's 50 Best Restaurants ២ឆ្នាំជាប់ បើកលក់វិញហើយ
លោក Joannès Rivière ជាមេចុងភៅផង និងជាសហស្ថាបនិកភោជនីយដ្ឋាន Cuisine Wat Damnak ដែលជាជនជាតិបារាំង បានមកដល់ប្រទេសកម្ពុជាលើកដំបូងនៅអំឡុងឆ្នាំ២០០៣ ហើយបានសិក្សារៀនសូត្រភាសាខ្មែរផង និងរៀនធ្វើម្ហូបខ្មែរផង នៅក្នុងអង្គការមួយ។
ក្រោយពីរៀនអំពីវប្បធម៌ខ្មែរ និងម្ហូបខ្មែរ បានកាន់តែច្រើនឡើង ធ្វើឲ្យមេចុងភៅជាជនជាតិបារាំងរូបនេះ ជក់ចិត្តនឹងរសជាតិម្ហូបខ្មែរ ហើយក៏បានតាំងចិត្តធ្វើម្ហូបខ្មែរឲ្យកាន់តែល្អឥតខ្ចោះទាំងរសជាតិ និងរចនាបថ នៃម្ហូបឲ្យកាន់តែទាក់ទាញ នៃអ្នកហូប ហើយឈានទៅបង្កើតភោជនីយដ្ឋាន Cusine Wat Damnak នៅតាមបណ្ដោយផ្លូវ ៧មករា ភូមិដំរី ក្រុងសៀមរាប ខេត្តសៀមរាប នៅអំឡុងឆ្នាំ ២០១០។
នៅមិនយូរប៉ុន្មាន មេចុងភៅជាជនជាតិបារាំងរូបនេះ បានធ្វើឲ្យម្ហូបខ្មែរកាន់ល្បីសុះសាយនៅលើឆាកអន្ដរជាតិ តាមរយៈការប្រកួតប្រជែងមួយ ដោយបានធ្វើឲ្យភោជនីយដ្ឋានរបស់លោកដណ្ដើមបានពានរង្វាន់ជា ភោជនីយដ្ឋានល្អបំផុត ក្នុងតំបន់អាស៊ី (Asia’s 50 Best Restuarant) ២ឆ្នាំជាប់ៗគ្នា។ តើអ្វីទៅជាកត្តាដែលធ្វើឲ្យលោកដណ្ដើមពានរង្វាន់នេះបាន និងតួនាទីជាមេចុងភៅត្រូវមានវិន័យដូចម្ដេច និងវិធីសាស្រ្តបែបណា ដើម្បីធ្វើឲ្យរសជាតិម្ហូបខ្មែរ កាន់តែឆ្ងាញ់នោះ?
ចង់ដឹងច្បាស់ សូមអាននៅគន្លឹះទាំង៥ របស់លោក ដែលបានចែករំលែកមកកាន់ Sabay នៅអំឡុងពេលលោកមកបង្ហាញស្នាដៃធ្វើម្ហូបខ្មែរ នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីពេលថ្មីៗនេះ ដូចខាងក្រោម៖
២. ភាពឧស្សាហ៍ព្យាយាម៖ ក្នុងនាមជាមេចុងភៅល្បីលំដាប់អន្ដរជាតិ លោក Joannès Rivière បានដើរផ្សារជារៀងរាល់ព្រឹក រាល់ថ្ងៃ ដើម្បីស្វែងរកមុខម្ហូបថ្មី និងស្រស់ ពីអ្នកភូមិ (អ្នកស្រែ) យកមកចម្អិនឲ្យមានរសជាតិឆ្ងាញ់ជាប់មាត់ នៃអ្នកហូប។
៣. ប្រើប្រាស់ប្រហុកក្នុងម្ហូប ឲ្យកាន់តែឆ្ងាញ់៖ មនុស្សភាគច្រើនចាត់ទុកប្រហុកជាមុខម្ហូបផ្អាប់ម្យ៉ាងមានក្លិនស្អុយ ហើយបរទេសមួយចំនួនក៏មិនចូលចិត្តដែរ។ ប៉ុន្ដែ លោក Joannès Rivière មិនយល់ដូច្នេះទេ លោកយល់ថា ការប្រើប្រាស់ប្រហុករសជាតិខ្មែរ គឺឆ្ងាញ់នៅក្នុងម្ហូប តែលោកជ្រើសរើសប្រភេទប្រហុកមានគុណភាពបំផុត (យកសាច់ល្អ ដូចជាប្រហុកធ្វើពីសាច់ត្រីរស់ជាដើម) ហើយការធ្វើឲ្យមានអនាម័យ ហើយលាយគ្រឿងឲ្យត្រូវ គឺគ្មានក្លិនស្អុយ ប្រៃពេកនោះទេ ផ្ទុយទៅវិញម្ហូបកាន់តែមានរសជាតិឆ្ងាញ់។
៤. ការរចនាម្ហូប ដាក់លើចាន៖ ការធ្វើម្ហូបប្រកបដោយអនាម័យ និងម្ហូបប្រើប្រាស់បន្លែ សាច់ ថ្មីៗ ស្រស់ៗ រួមផ្សំនឹងលាយគ្រឿងត្រូវធ្វើឲ្យម្ហូបឆ្ងាញ់ក៏ពិតមែន ប៉ុន្ដែក្រោយពីធ្វើម្ហូបរួច រឿងចាំបាច់មួយទៀត គឺត្រូវរៀបចំម្ហូបដាក់ចានឲ្យសោភណភាព ពោលរៀបចំឲ្យបានស្អាត មើលទៅទាក់ភ្នែក ធ្វើឲ្យអារម្មណ៍អ្នកហូបទទួលរសជាតិឈ្ងុយ ឆ្ងាញ់ មុនទទួលទានទៅទៀត។
៥. ការធ្វើម្ហូប ផ្សំក្ដីស្រឡាញ់៖ ជាមេចុងភៅប្រចាំហាង មិនមែនធ្វើម្ហូបឲ្យតែរួចសម្រាប់ភ្ញៀវនោះឡើយ គឺជាចុងភៅម្នាក់ត្រូវប្រកាន់ចរិត នៃការស្រឡាញ់ម្ហូប ធ្វើយ៉ាងណាឲ្យមានគុណភាព សម្រស់ និងអនាម័យ ផ្ដល់ទំនុកចិត្តដល់ភ្ញៀវ។ និយាយជារួម ការធ្វើម្ហូប ត្រូវធ្វើឲ្យដូចនៅផ្ទះ ត្រូវចាត់មនុស្សគ្រប់គ្នា ជាគ្រួសារតែមួយ ដោយផ្ដល់ក្ដីស្រឡាញ់នៅក្នុងម្ហូប ដូចផ្ដល់ក្ដីស្រឡាញ់ដល់ក្រុមគ្រួសារ នៃយើង។
ចំណុចទាំង៥ខាងលើនេះ គឺជាការបង្ហាញអំពីបទពិសោធន៍មេចុងភៅលំដាប់អន្ដរជាតិ លោក Joannès Rivière ដែលបានប្រកាន់ខ្ជាប់នូវទម្លាប់ និងវិន័យខ្ជាប់ខ្ជួន ធ្វើឲ្យភោជនីយដ្ឋាន Cuisin Wat Damnak ទទួលបានពានរង្វាន់ជាភោជនីយដ្ឋានល្អបំផុតប្រចាំនៅអាស៊ី ២ឆ្នាំជាប់ៗគ្នា។ ភាពល្បីល្បាញនេះហើយ ធ្វើឲ្យសណ្ឋាគារធំៗលំដាប់ផ្កាយ ៥ អញ្ជើញលោកឲ្យចែករំលែកក្ដីស្រឡាញ់ នៃការធ្វើម្ហូបដល់ភ្ញៀវ តួយ៉ាង សណ្ឋាគារ Raffles Hotel Le Royal បានអញ្ជើញលោកមកបង្ហាញស្នាដៃកាលពីពេលថ្មីៗនេះ។ ទោះជាភាពល្បីល្បាញបែបនេះក្ដី លោក Joannès Rivière បានលើកឡើងថា «អ្នកធ្វើម្ហូបគឺរៀនគ្មានថ្ងៃឈប់ អ្នកធ្វើម្ហូបត្រូវពូកែស្រាវជ្រាវ ដើម្បីធ្វើឲ្យម្ហូបថ្មី ប្លែក និងឆ្ងាញ់ជាប់ចិត្ត នៃអ្នកហូប»៕