- 2020-11-04 00:27:24
- ព័ត៌មាន
ដូចក្នុងគំនូរ! ព្រះពុទ្ធបដិមាដ៏ធំសំបើមមួយ ដែលគ្រប់គ្នាចង់ទៅឃើញឲ្យបានម្ដងក្នុងមួយជីវិត
- 2020-11-04 00:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូចក្នុងគំនូរ! ព្រះពុទ្ធបដិមាដ៏ធំសំបើមមួយ ដែលគ្រប់គ្នាចង់ទៅឃើញឲ្យបានម្ដងក្នុងមួយជីវិត
ចន្លោះមិនឃើញ
រូបសំណាកព្រះពុទ្ធរូបដ៏ធំសំបើមអស្ចារ្យ ដែលភាសាអង់គ្លេសហៅថា Great Buddha of Thailand ឬភាសាថៃហៅថា พระพุทธมหานวมินทรศากยมุนีศรีวิเศษชัยชาญ គឺជាសំណង់ព្រះពុទ្ធដ៏អស្ចារ្យគ្មានពីរក្នុងប្រទេសថៃ។
ព្រះពុទ្ធរូបនេះ គឺជារូបសំណាកព្រះពុទ្ធធំបំផុតក្នុងប្រទេសថៃ និងធំបំផុតទីពីរក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់អាស៊ាន។ បើចំណាត់ថ្នាក់ទូទាំងពិភពលោកវិញ ព្រះពុទ្ធឈ្មោះថាមហាណាវមីន នេះឈរនៅលេខរៀងខ្ពស់បំផុតទី៩ក្នុងភពផែនដីជាមួយនឹងកម្ពស់ជិត១០០ម៉ែត្រ គឺប្រមាណ ៩២ម៉ែត្រ ឬ៣០២ហ្វីត សាងសង់ពីស៊ីម៉ង់ និងលាបពណ៌មាស។
មានទីតាំងស្ថិតនៅវត្តប្រាសាទមឿង ស្ថិតនៅក្នុងខេត្តអាងថង ព្រះពុទ្ធនេះមានទទឹង មុខកាត់រហូត៦៣ម៉ែត្រឯណោះ ហើយត្រូវបានគេសាងសង់ក្នុងឆ្នាំ១៩៩០ គិតមកទល់សព្វថ្ងៃសំណង់ជាទីសក្ការនេះមានអាយុ៣០ឆ្នាំហើយ និងចាយថវិកាសាងសង់អស់ប្រមាណ ជាង១០៤លានបាត ឬជាង៣,៣ លានដុល្លារសហរដ្ឋអាមេរិក ដែលបច្ច័យបានមកពីពុទ្ធបរិស័ទដែលមានជំនឿមុតមាំក្នុងព្រះពុទ្ធសាសនា នៃនគរថៃ។
អត្ថន័យនៃព្រះនាមព្រះពុទ្ធ พระพุทธมหานวมินทรศากยมุนีศรีวิเศษชัยชาญ គឺមានន័យថា ព្រះពុទ្ធរូបដ៏វិសេសក្រៃលែងនៃស្រុកវិសុទ្ធ ជ័យច័ន្ទ សង់ដើម្បីឧទ្ទិសថ្វាយអតីតព្រះមហាក្សត្រថៃ ភូមិពលអតុល្យតេជ ឬរ៉ាម៉ា ទី៩ ដែលសោយទិវង្គតកាលពីឆ្នាំ២០១៧ ជាព្រះរាជាមួយអង្គដែលជនជាតិថៃគោរពស្រឡាញ់បំផុតកាលទ្រង់នៅមានព្រះជន្មុ។
បច្ចុប្បន្នទីតាំងនេះបានក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយនៅក្នុងខេត្តអាងថង ដោយសំណង់ដ៏មហិមានេះបានផ្ដល់នូវទស្សនីយភាពយ៉ាងពិសេសទៅតាមរដូវកាល និងអាកាសធាតុ មិនថាតែពុទ្ធបរិស័ទជិតឆ្ងាយ សូម្បីតែភ្ញៀវទេសចរ តែងតែប្រាថ្នាទៅឃើញឲ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរបស់ពួកគេដើម្បីបួងសួងសុំសេចក្ដីសុខ ក៏ដូចជាផ្ដិតយករូបភាពនៅទីនោះ៕