• 2020-11-03 03:10:19
  • ព័ត៌មាន

ក្រសួងចាត់វិធានការតឹងរឹង! ដកហូតទាំងបណ្ណបើកបរ និងរថយន្ត ករណីបន្តបើកបរលើសចំនួនកំណត់

  • 2020-11-03 03:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមមាត្រាទី៦ នៃច្បាប់ស្តីពីផ្លូវថ្នល់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលបន្តការអនុវត្តលើការបើកបរ លើសចំនួនកំណត់ (២០ភាគរយ) ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរឹង ដូចខាងក្រោម ៖

រូបតំណាង
  • ១. ដកបណ្ណបើកបរ និងព្យួរទុករយៈពេល ២ឆ្នាំ់
  • ២. ឃាត់យានជំនិះទុក ១ឆ្នាំ (ម្ចាស់យានយន្តត្រូវតែទទួលខុសត្រូវលើការដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ទំនិញ និងយានជំនិះ ដោយខ្លួនឯង)
  • ៣. បញ្ឈប់អាជីវកម្មរបស់ក្រុមហ៊ុន១ឆ្នាំ (ករណីនៅតែបន្តការប្រព្រឹត្ត បន្ទាប់ពីទទួលការពិន័យម្តងហើយ)

ការអនុវត្តបែបនេះ គឺដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ ថ្នល់ ស្ពាន និងសំណង់សិល្បៈការ្យផ្លូវថ្នល់ និងចៀសវាងបានទាំងគ្រោះថ្នាក់ និងការខូចខាតនាថ្ងៃអនាគត៕

សេចក្តីប្រកាសរបស់ក្រសួង ៖

មតិយោបល់