• 2020-11-06 09:51:33
  • ព័ត៌មាន

រដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង រយលានដុល្លារអាមេរិកដល់កម្ពុជា

  • 2020-11-06 09:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតបទៅនឹង សំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និង សហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៣០០លានយ៉េនប្រមាណ ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េនប្រមាណ ២២៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា។

  • ១. ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៖តាមរយៈហិរញ្ញប្បទានឥតសំណងសម្រាប់ “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា៣០០លានយ៉េន(ប្រមាណ ២,៧ លានដុល្លារអាមេរិក)ដល់អគ្គស្នងការនគរបាលជាតិ និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ។

  • ២. ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩៖ ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២៥ ប៊ីលានយ៉េន (ប្រមាណ ២២៧ លានដុល្លារអាមេរិក) ដល់កម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។

លិខិតប្តូរសារ នៃគម្រោងទាំងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០៕

ប្រភព៖ ស្ថាតទូតជប៉ុនប្រចាំកម្ពុជា

មតិយោបល់