• 2020-11-08 07:38:50
  • ព័ត៌មាន

ពីក្មេងស្រីឪពុកម្ដាយលែងលះគ្នាតាំងពីអាយុ ៧ឆ្នាំ ក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក

  • 2020-11-08 07:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី Kamala Harris កើតនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ១៩៦៤ នៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ លោកស្រីគឺជាអ្នកនយោបាយអាមេរិកដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ២០១៦ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ។ លោកស្រី គឺជាជនជាតិឥណ្ឌាកាត់អាមេរិកាំងដំបូងបង្អស់ដែលបានបម្រើការជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ។ នៅខែវិច្ឆិកាឆ្នាំ ២០២០ លោកស្រីបានក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក ។

ឪពុករបស់លោកស្រី គឺជាជនជាតិចាម៉ៃកាជាគ្រូបង្រៀននៅសាកលវិទ្យាល័យ Stanford University ហើយម្តាយរបស់លោកស្រី គឺជាកូនស្រីរបស់អ្នកការទូតឥណ្ឌាជាអ្នកស្រាវជ្រាវជំងឺមហារីក។ លោកស្រី Kamala Harris បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច នៅឆ្នាំ ១៩៨៦ នៅសាកលវិទ្យាល័យ Howard និងទទួលបានសញ្ញាបត្រច្បាប់នៅឆ្នាំ ១៩៨៩ ពីមហាវិទ្យាល័យ Hastings ។ បច្ចុប្បន្នលោកស្រី Kamala មានអាយុ ៥៥ ឆ្នាំ ត្រូវបានលោក បៃដិន ជ្រើសតាំងជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក កាលពីខែសីហាកន្លងទៅ ។

ឪពុកម្ដាយលោកស្រី Kamala Harris

ម្ដាយឪពុករបស់លោកស្រី Kamala Harris បានលែងលះគ្នា នៅពេលលោកស្រី មានអាយុ ៧ ឆ្នាំ ហើយលោកស្រី និងប្អូនស្រីឈ្មោះ Maya ត្រូវម្ដាយចិញ្ចឹមបីបាច់ថែរក្សាដោយរស់នៅក្នុងទីក្រុង Berkeley រដ្ឋ California។ តែគួរឱ្យសោកស្ដាយម្ដាយរបស់លោកស្រី Kamala បានទទួលមរណភាពតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ។

ម្ដាយលោកស្រី Kamala Harris និងប្អូនស្រី

កាលពីឆ្នាំ២០១៩ លោកស្រី Kamala Harris ធ្លាប់បានចូលរួមប្រកួតប្រជែង យកតំណែងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ជាមួយលោក ចូ បៃដិន តែលោកស្រីត្រូវបានជម្រុះចេញ ។ ដោយសារតែជ័យជម្នះរបស់លោក ចូ បៃដិន លោកស្រី Kamala Harris បានក្លាយជាស្ត្រីដំបូងបង្អស់ និង ជាពលរដ្ឋអាមេរិក ស្បែកខ្មៅកាត់អាស៊ីដំបូង ដែលកាន់តំណែងជាអនុប្រធានាធិបតី នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់