• 2020-11-17 09:15:28
  • ព័ត៌មាន

ទាហាន​​ថៃ​ ៩កង​អនុសេនាធំ​ ប្រមាណ​ជាង​១ពាន់​នាក់​ត្រូវ​បាន​ពង្រាយ​ការពារ​ពេល​​ប្រជុំ​សភា​​

  • 2020-11-17 09:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ នេះ​ជា​ថ្ងៃ​ប្រជុំ​រួម​រដ្ឋសភា​ ដើម្បី​ពិនិត្យ​លើ​សំណើ​ សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​។​ ការ​ស្នើ​ញត្តិ​សុំ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ មាន​ចំនួន​៧​ ដែល​បាន​ដាក់​ស្នើ​មក​កាន់​រដ្ឋសភា​រួច​ហើយ​។​

ញត្តិ​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ថៃ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាំង​៧​នេះ​បាន​ចេញ​មក​ពី​ក្រុម​មនុស្ស​ចំនួន​៧​ក្រុម​​ផ្សេង​គ្នា​។​ ក្នុង​ញត្តិ​របស់​ពួក​យុវជន​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ដូចជា​​៖

  • នាយករដ្ឋមន្ត្រី​ត្រូវ​ចេញ​មក​ពី​តំណាង​រាស្ត្រ​

  • លុប​បំបាត់​​សមាជិក​ព្រឹទ្ធសភា​ដែល​បាន​មក​ពី​ការ​តែងតាំង​សម្រាប់​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​

  • ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​។​

  • បង្កើត​សមាជិក​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​គឺ​ បាន​មក​ពី​ការ​បោះឆ្នោត។​

ពួក​អ្នក​ប្រមូល​ផ្ដុំ​ តាម​ក្រុម​របស់​ខ្លួន​ នឹង​មក​ប្រមូល​ផ្ដុំ​ ពី​ក្រៅ​រដ្ឋសភា​ដើម្បី​តាមដាន​​ ការ​ពិភាក្សា​ក្នុង​ពេល​ប្រជុំ​រដ្ឋសភា​។​នៅ​ខាង​សមត្ថកិច្ច​រក្សា​សន្តិសុខ​របស់​ថៃ​ បាន​ដាក់​កម្លាំង​ឡោម​ព័ទ្ធ​ រដ្ឋសភា​ចំនួន​៩កង​អនុសេនាធំ​ (​ប្រមាណ​១​ពាន់​ ៣​រយ​ ៥០​នាក់​) តាំង​ពី​រាត្រី​ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​ ២០២០​យប់​មិញ​​៕

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់