• 2020-11-26 02:16:39
  • ព័ត៌មាន

មូលហេតុនៅពីក្រោយ​​ការលុបចោលព្រែកឧកញ៉ាពាមផ្លុង កើតជាសួនច្បារផ្សារចាស់​ដល់សព្វថ្ងៃ

  • 2020-11-26 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រែក​ពាម​ផ្លុង គឺជា​ព្រែក​មួយ​ដែល​ព្រះ​បាទ​ពញាយ៉ាត​បញ្ជា​ឲ្យ​ឧកញ៉ា​ផ្លុង​ជា​ចៅហ្វាយ​ស្រុក​នៃ​ខេត្ត​បាទី​ជីក​ដេីម្បី​បង្ហូរទឹក​ចូល​ក្រុង​ជួយ​សម្រាល​ជីវភាព​ប្រជាជន​ធ្វេី​ស្រែ​ចំការ ហើយ​ក៏​ជា​កំពែង​ការពារ​រាជវាំង​ទ្រង់​ផង។ ឈ្មោះ​ព្រែក​ក៏​ជាប់​តាម​ឈ្មោះ​ឧកញ៉ា​ផ្លុង​ត​មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រែកនេះជីកកំឡុងឆ្នាំ ១៤៣៤ ឬ​១៤៣៥ តំណាល​គ្នា​ជា​មួយ​ព្រែក​ផ្សេង​ទៀត​ព័ទ្ធ​​​រាជធានី​ចតុមុខ (ភ្នំពេញ)ដូចជាព្រែកពោងពាយ ឬព្រែកចិនដំដែក ព្រែក​តាកែវ ព្រែក​ដូនកែវ​។ ព្រះ​បាទ​ពញាយ៉ាត​​បាន​ចាត់​ឲ្យ​ប្រជារាស្ត្រ​ពូន​វត្តភ្នំ​បន្ថែម ហេី​យ​កន្លែង​ជីក​​គឺ​ក្លាយ​ជា​បឹង​តេជោ(តេជោ ជា​ចៅហ្វាយ​ខេត្ត​សំរោងទង ឬកំពង់ស្ពឺសម័យនោះ) បឹង​តេជោ​សព្វ​ថ្ងៃ​ជា​ផ្សារ​ធំ​ថ្មី​​។ ឯ​ផ្សារ​ដែល​មាន​តំបូង​គេ​នៅ​ភ្នំពេញ​គឺ​ផ្សារ​ចាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រែក​ពាម​ផ្លុង​ស្ថិត​នៅ​តាម​បណ្តោយ​សួន​ច្បារ​ពី​មាត់​ទន្លេ​រហូត​ដល់​ស្ថានីយ​រាជាយស្ម័យយាន​ ពោល​គឺ​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មហាក្សត្រិយានី​កុសុមៈ​ (១០៦)​ និង​វិថី​ឧកញ៉ា​អ៊ឹង​ប៊ុន​ហ៊ូវ​(១០៨)​ ក្នុង​ខណ្ឌ​ដូន​ពេញ​ ស្រប​នឹង​ផ្លូវ​ឧកញ៉ា​ផ្លុង​នេះ​ឯង​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ព្រែក​ត្រូវ​​លុប​នៅ​ក្នុង​ឆ្នាំ១៩៤៦ ជំនួស​ដោយ​សួនច្បារ​ក្នុង​សម័យ​បារាំង។​ មូលហេតុ​​បារាំង​សម្រេច​លុប​បំបាត់​ព្រែក​ពាម​ផ្លុង គឺ​ដោយ​យល់​ថា ព្រែក​ដែល​ជីក​ដោយ​ស្ដេច​ខ្មែរ​នេះ លែង​មាន​គុណ​សម្បត្តិ​ត​ទៅ​ទៀត​ហើយ វា​មិន​មែន​ជា​ព្រែក​​ជួយ​រំដោះ​ទឹក​ចេញ​ពី​ក្រុង​ភ្នំពេញ​ទេ តែ​វា​បែរ​ជា​នាំ​ទឹក​ឱ្យ​ចូល​ក្នុង​ក្រុង​ភ្នំពេញ​ទៅ​វិញ។ មួយ​វិញ​ទៀត​បារាំង​យល់​ថា ទីក្រុង​ភ្នំពេញ លែង​មាន​ស្រែ​ធ្វើ​ទៀត​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ជា​ទីក្រុង​ទាន់​សម័យ​ ត្រូវ​តែ​លុប​បំបាត់​ព្រែក​ពាម​ឧកញ៉ា​ផ្លុង​ចោល។ ហេតុ​ផល​សំខាន់​មួយ​ទៀត ក្នុង​ឆ្នាំ​១៩២៩​ ឬ​១៩៣០ ការ​កសាង​ផ្លូវ​ដែក​រថភ្លើង តម្រូវ​ឱ្យ​​លុប​ព្រែក​ពាម​ផ្លុង​នេះ ចោល​ពាក់​កណ្តាល តែ​ទេសាភិបាល​បារាំង​នៅ​កម្ពុជា សម្រេច​​លុប​ទាំងអស់​តែ​ម្ដង​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់