• 2020-11-27 01:54:24
  • ព័ត៌មាន

ប្រវត្តិ​១​សតវត្ស​ នៃ​អគារ​មន្ទីរពេទ្យ​ អង្គឌួង​ មរតក​ស្ថាបត្យកម្ម​បារាំង​កណ្ដាល​រាជធានី​ភ្នំពេញ​

  • 2020-11-27 01:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ ព្រះអង្គ​ឌួង ជា​មន្ទីរពេទ្យ​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា​ ដោយ​ផ្អែក​លើ​​សំណង់​អគារ​ចាស់​ៗ​របស់​មន្ទីរពេទ្យ​នេះ​​សុទ្ធ​សឹង​ជា​ស្ថាបត្យកម្ម​ចម្រុះ​រចនាប័ទ្ម​ខ្មែរ ​លាយឡំ​បែប​អាណានិគមនិយម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណង់​អគារ​ទាំង​នេះ​ប្រហែល​ជា​សាងសង់​នា​អំឡុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០ ប៉ុន្តែ​បើ​តាម​​អ្នក​ដែល​ធ្លាប់​ដឹង​ប្រវត្តិ​ពេទ្យ​ បាន​អះអាង​ថា​ពេទ្យ​អង្គឌួង​​មាន​តាំងពី​សម័យ​មុន​អាណានិគមនិយម​ចូល​ត្រួតត្រា​ស្រុក​ខ្មែរ​ទៅ​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ដែល​បារាំង​ចូល​មក​កាន់កាប់​ស្រុក​ខ្មែរ​គេ​ដាក់​ឈ្មោះ​ពេទ្យ​នេះ​ថា “Discensaire Preah Ang Duong” មាន​ន័យ​ថា "​ពេទ្យ​ក្រុង​" ហើយ​មាន​នាទី​សម្រាប់​ទទួល​ព្យាបាល​រោគ​កម្រិត​ស្រាល​ៗ​ដោយ​ពុំ​មាន​គ្រែ សម្រាប់​ដាក់​ឲ្យ​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​នៅ​ទី​នោះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សាស្ត្រាចារ្យ​ទន្តបណ្ឌិត ឆេង ស្រ៊ា​ ដែល​ធ្លាប់​បម្រើ​ការ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​រូបភាព​ឯកសារ​ដែល​ថត​ក្នុង​ឆ្នាំ​១៩២០​ គេ​ឃើញ​អគារ​ រចនាប័ទ្ម​ខ្មែរ​​ចម្រុះ​បារាំង​ នៅ​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ​ ដែល​មាន​អាយុ​កាល​១០០​ឆ្នាំ​ ឬ​១​សតវត្ស​ទៅ​ហើយ​។​ ពេទ្យ​អង្គ​ឌួង​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ច្រើន​លើក​ដូចជា​ វិទ្យាស្ថានជម្ងឺភ្នែក(?), ពេទ្យ​ក្រុង, ពេទ្យ​២​ធ្នូ​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ប្រើ​ជា​ឈ្មោះ​ដើម​​វិញ។​ ពេទ្យ​នេះ​ផ្ដោត​លើ​​ជំងឺ​ព្យាបាល ភ្នែក ច្រមុះ បំពង់ក មាត់ និង​ធ្មេញ​​តាំង​ពី​ដើម​រហូត​​មក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាំង​​ដើម​ឆ្នាំ​២០១៣ មក​​ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​កូរ៉េ អគារ​ចាស់​ៗ​មួយ​ចំនួន​របស់​មន្ទីរពេទ្យ​នេះ​ក៏​ត្រូវ​បាន​រុះរើ​​ជា​បន្ត​បន្ទាប់​ដើម្បី​រៀបចំ​សាងសង់​អគារ​ថ្មី​ជំនួស​វិញ ធំ​ជាង​មុន​ និង​ទំនើប​ជាង​មុន​​ ប៉ុន្តែ​អគារ​ស្ថាបត្យកម្ម​ចម្រុះ​រចនាប័ទ្ម​ខ្មែរ ​លាយឡំ​បែប​អាណានិគមនិយម​​ត្រូវ​បាន​រក្សា​ទុក​នៅ​ឡើយ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងអគារពេទ្យថ្មី

អគារសម័យអាណានិគម

អត្ថបទ៖ សៀនហួរ

មតិយោបល់