• 2020-11-20 11:19:52
  • ព័ត៌មាន

ទើប ១៤ឆ្នាំសោះកោសកាតអស់ ៥០០០រៀលសំណាងឈ្នះបាន ១ម៉ឺនដុល្លារពី Smart

  • 2020-11-20 11:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ ក្រុមហ៊ុន ស្មាតអាស្សាតា បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ឆ្នាំម្នាក់ និងក្រុមគ្រួសារ ដែលរស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ដែលជាកម្មវិធីឈ្នះរង្វាន់ធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដើម្បីលើកទឹកចិត្ត និងជម្រុញអតិថិជនប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។

ក្នុងនាមជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញាគាំទ្រយុទ្ធនាការរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការជម្រុញឱ្យមានការប្រើប្រាស់រូបិយប័ណ្ណជាតិ កាន់តែទូលំទូលាយ។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ដែលធ្វើឡើងតាំងពីពាក់កណ្ដាល ខែមិនា មានផ្ដល់រង្វាន់ជាច្រើនរួមមាន៖

  • លុយសុទ្ធ ១ម៉ឺនដុល្លារ ចំនួន ៥រង្វាន់
  • លុយសុទ្ធ ១០០ដុល្លារ ចំនួន ១០០រង្វាន់
  • ទូរសព្ទ OPPO Reno3 ចំនួន ២០០រង្វាន់
  • ទូរសព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់
  • ទូរសព្ទ Smart Hero ចំនួន ៥០០រង្វាន់ និងលុយបន្ថែមក្នុងប្រព័ន្ធរាប់លានដុល្លារ។

លោក ថាន សុថេន ត្រូវជាឪពុករបស់ យុវជន ថាន ផានិត ដែលជាអ្នកកោសឈ្នះរង្វាន់ ១ម៉ឺន ដុល្លារ លើកទីបី ក្នុងកម្មវិធី «កោសឈ្នះ កោសឈ្នះ!!» បានឲ្យដឹងថាកូនរបស់គាត់ បានទិញកាតបញ្ចូលលុយ៥០០០ រៀល ហើយក៏មានសំណាងឈ្នះរង្វាន់ធំ នេះតែម្តង ហើយបញ្ចាក់ទៀតថានឹងប្រើប្រាស់ថវិកាដែលឈ្នះនេះ លើការសិក្សា និងធ្វើដើមទុនរកស៊ី។

លោកពូ សុថេន បាននិយាយទៀតថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ ខ្ញុំនឹងយកលុយឈ្នះនេះដើម្បីផ្គត់ផ្គង់លើ ការសិក្សារបស់កូនៗ និងធ្វើដើមទុនរកស៊ី។ អតិថិជនទាំងអស់គួរជឿជាក់ ក្រុមហ៊ុន Smart ព្រោះក្រុមហ៊ុននេះមានផ្ដល់រង្វាន់ពិតមែន។»

គួរបញ្ជាក់ផងដែរថា រង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារពីកាតកោសបញ្ចូលលុយ៥០០០ រៀលចំនួនពីររង្វាន់ទៀតនៅមិនទាន់មានអ្នកឈ្នះនៅឡើយ។ សូមបន្តរជាវកាតកោស៥០០០ រៀលដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីឈ្នះរង្វាន់ ផ្សេងៗគ្នាជាច្រើនដូចជា កម្មវិធី «E-Top Up ឈ្នះ!» ដោយផ្ដល់ឱកាស ឈ្នះរង្វាន់ទូរសព្ទ realme 6i ចំនួន 5 រង្វាន់ រាល់សប្តាហ៍ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី ១ ម៉ឺនរៀលឡើងទៅ។ កម្មវិធី «ការផ្ដល់ជូនពិសេសពី Smart @home» អតិថិជនអាចទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃត្រឹមតែ 6ដុល្លារ ដោយគ្រាន់តែភ្ជាប់ឡើងវិញ នៅគម្រោង Premium plan រយៈពេល 6ខែ ឬឥតគិតលុយតែម្តង បើអ្នកភ្ជាប់ឡើងវិញគម្រោង Premium plan រយៈពេល 12ខែ អតិថិជនក៏អាចទទួលបានលេខពិសេសតម្លៃ 129ដុល្លារសម្រាប់ អតិថិជនចាស់ និងថ្មីផងដែរ។

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានប្រគល់រង្វាន់ រថយន្តម៉ាក Ford 2020 មួយគ្រឿងដល់អតិថិជនរបស់ខ្លួន រស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង និងរង្វាន់មហាសាលន៍ជាច្រើនផ្សេងទៀត ក្នុងកម្មវិធី «ឈ្នះរង្វាន់មហាសាលន៍» ដែលរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ បំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ ៖

មតិយោបល់