- 2020-11-25 08:02:05
- ព័ត៌មាន
ចិនបង្ហោះយានអវកាសទៅឋានព្រះចន្ទដោយជោគជ័យ តែខុសពីយានអាមេរិកត្រង់ចំណុចមួយ
- 2020-11-25 08:02:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបង្ហោះយានអវកាសទៅឋានព្រះចន្ទដោយជោគជ័យ តែខុសពីយានអាមេរិកត្រង់ចំណុចមួយ
ចន្លោះមិនឃើញ
ប្រទេសចិនបានបាញ់បង្ហោះយានអវកាសបើកទៅកាន់ភពព្រះចន្ទដោយជោគជ័យកាលពីកាលពីដើមសប្ដាហ៍ដើម្បីចុះចត ប្រមូលសំណាកដីនិងថ្ម ហើយបញ្ជូនវាមកផែនដីវិញ។
បើសិនទទួលបានជោគជ័យ វានឹងក្លាយជាបេសកកម្មដំបូងក្នុងការយកសំណាកពីភពព្រះចន្ទចាប់តាំងពីទសវត្ស១៩៧០មក ហើយចិននឹងក្លាយជាប្រទេសទីបីបន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលអាចទៅយកសំណាកបែបនេះ។
យានអវកាសឈ្មោះថា ឆាំង អឿ ៥ នឹងស្វែងរកសំណាកដែលអាចជួយអ្នកវិទ្យាសាស្ត្រឱ្យយល់កាន់តែច្បាស់ពីកំណើតនិងការកកើតភពព្រះចន្ទ។ ប្រទេសចិនបានចុះចតយានអវកាសនៅលើភពព្រះចន្ទជាលើកដំបូងនៅឆ្នាំ២០១៣។ យ៉ាងណាយានរបស់ចិនលើកនេះ ខុសពីអាមេរិកត្រង់បេសកកម្មរបស់ខ្លួនមិនបានប្រើមនុស្សនោះទេ។
ទីភ្នាក់ងារអវកាសអាមេរិក NASA និយាយថា គោលដៅនៃបេសកកម្មចិន គឺចុះចតនៅលើផ្ទៃដែលគេមិនទាន់បានស្រាវជ្រាវពីមុននៃភពព្រះចន្ទ ដែលគេហៅថាថា Oceanus Procellarum៕