• 2020-11-28 05:10:35
  • ព័ត៌មាន

សម្ដេចប្រកាសថា ជាង ១ ឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អខ្វែងខ្វាត់ ផ្ដោតលើ ៤ ចំណុចនេះ

  • 2020-11-28 05:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ក្រុងសៀមរាប ដើម្បីត្រៀមបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែ នៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះ ។

តាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលបង្កឡើងដោយវីរុសកូវីដ ១៩ ទើបពិធីនេះបើកការដ្ឋានសាងសង់ត្រូបានពន្យាពេល ។ យ៉ាងណាមិញអ្វីដែលគួរឱ្យរំភើបនោះ សម្ដេចបានមានប្រសាសន៍ថា ប្រមាណជាង ១ ឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អ ដែលនៅក្នុងនោះផ្ដោតជាសំខាន់ចំនួន ៤ ចំណុចគឺ៖ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ ។

ក្រុងសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅលើពិភពលោក ក្នុងមួយឆ្នាំៗ ក្រុងនេះបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឱ្យមកទស្សនាកម្សាន្ត ដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ជាពិសេសបានផ្ដល់នូវឱកាសរកប្រាក់ចំណូលដ៏សម្បូរបែបទៅកាន់ប្រជាជននៅក្នុងសហគមន៍ជួយកាត់បន្ថយនូវភាពក្រីក្រ ៕

រូបតំណាង

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់