• 2020-11-30 04:30:36
  • ការអប់រំ

អតីតសិស្សឆ្នើមថ្នាក់ទី១២ ចែករំលែករបៀបត្រៀមប្រឡងបាក់ឌុប (មានវីដេអូ)

  • 2020-11-30 04:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនស្រី ដែលជាអតីតសិស្សឆ្នើមថ្នាក់ទី១២ម្នាក់នេះ​ បានចែករំលែកពីរបៀបត្រៀមប្រឡងបាក់ឌុបទៅសិស្ស ដែលកំពុងត្រៀមប្រឡងបាក់ឌុបខាងមុខនេះ ។ ៤ចំណុចដែលប្អូនស្រីបានរៀបរាប់នោះ រួមមាន

១ - ការដឹងអំពីសមត្ថភាពខ្លួនឯង៖ ត្រូវវាស់សមត្ថភាពខ្លួនឯង ហើយយើងត្រូវសួរខ្លួនឯងថា យើងខ្សោយខាងណា ខ្លាំងខាងណា ហើយយើងចេះអស់នៅ បើដឹងថាយើងរៀនខ្សោយត្រង់មុខវិជ្ជាណាមួយ យើងគួរតែបំពេញត្រង់មុខវិជ្ជានោះបន្ថែម ។

២ - រៀនរំលឹកមេរៀន៖ ការរំលឹកមេរៀនសារឡើងវិញ មានន័យថា យើងមើលមេរៀនចាស់ៗ មើលលំហាត់ចាស់ៗ ឡើងវិញគ្រប់មុខ

៣ - អនុវត្តធ្វើ​វិញ្ញាសារ៖ ការអនុវត្តវិញ្ញាសារ មានន័យថា យើងអនុវត្តធ្វើមុខវិជ្ជាគ្រប់មុខ ឧទាហរណ៍ ប្រសិនបើម៉ោងរូបវិទ្យាគឺគេប្រឡង១ម៉ោងកន្លះ ដូចនេះយើងយកវិញ្ញាសារប្រឡងបាក់ឌុបដែលមានកម្រិតប្រហាក់ប្រហែលគ្នា យកមកអនុវត្ត ហើយធ្វើដោយផ្ទៀងផ្ទាត់ម៉ោងដូចដែលយើងប្រឡងមែនទែនដែរ ដោយមិនបើកទូរសព្ទ័ អត់មើលកំណែរ អត់មើលចំលើយ អ្វីនោះទេ ធ្វើវាដោយស្ងប់ស្ងាត់ ហើយតាំងអារម្មណ៍ដូចពេលប្រឡងច្ចឹង ។នូវពេលដែលយើងអនុវត្តគ្រប់វិញ្ញាទាំងអស់ដូចរបៀបនេះ នោះយើងនិងទទួលបានបទពិសោធន៏ពីការធ្វើវា។

៤ - រៀនមើលសំណួរបញ្ចប់មេរៀន សំណួរចង់អោយអ្នកដែលត្រូវប្រឡង យកចិត្តទុកដាក់ចំពោះសំណួរបញ្ចប់មេរៀន។ ក្នុងមេរៀននីមួយៗ មិនថា លំហាត់ រឺមេរៀនទន្ទេញនោះទេ គឺតែងតែមានមេរៀនបញ្ចប់ជំពូក រឺបញ្ចប់មេរៀន ចំណុចទាំងនេះ​ គឺសំខាន់ណាស់គួរតែមើល៕

សូមមើលវីដេអូដូចខាងក្រោមនេះ

ប្រភព៖ study

មតិយោបល់