• 2020-11-30 13:05:32
  • ព័ត៌មាន

ក្រសួង​យុត្តិធម៌​ប្រកាស​ពី​លទ្ធផល​តេស្ត​នៃ​ជំងឺ​កូវីដ-១៩ ចំពោះ​អ្នក​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ជា​សហគមន៍

  • 2020-11-30 13:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​យុត្តិធម៌​ប្រកាស​ពី​លទ្ធផល​នៃ​ជំងឺ​កូវីដ-១៩ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ជា​សហគមន៍ ២៨វិច្ឆិកា។

តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០​នេះ​ថា ទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ក្រសួង​យុត្តិធម៌​ ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ដោយ​ប្រយោល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា មិន​មាន​នរណា​មាន​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩​នេះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ក៏​បាន​បន្ថែម​ថា ថ្នាក់ដឹកនាំ​ក្រសួង ក៏​ដូច​ជា​មន្ត្រីរាជការ​ដែល​ពាក់​ព័ន្ធ​ទាំងអស់ ​បាន​ធ្វើ​ការ​ចត្តាឡីស័ក​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់