• 2020-12-04 04:04:07
  • សេដ្ឋកិច្ច

បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិកូវិដ១៩ក៏ដោយ តែកសិកម្មនៅតែមានសន្ទុះរីកចំរើន

  • 2020-12-04 04:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំយកចិត្តទុកដាក់ ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ បង្កើត និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។

ជាក់ស្តែង ផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០% ពី ៤២ ០២២ ១៣៧ក្បាល ទៅ ៤៩ ៤២៣ ៥៥៨ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១ ២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧ ១៣៤ ៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១ ៣៣៩ ២១០ក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួន ១២ ៩៧៤ក្បាលផងដែរ។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

មតិយោបល់