• 2020-12-04 14:02:43
  • ព័ត៌មាន

សម្តេចផ្តល់ជូន ៣០ម៉ឺនរៀល ដល់អ្នកធ្វើចត្តាឡីស័ក ដែលក្រីក្រ

  • 2020-12-04 14:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសារជាសម្លេងនាថ្ងៃទី៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្តេចនឹងផ្តល់ថវិកាជូនដល់អ្នកដែលធ្វើចត្តាឡីស័ក ចំនួន ៣០ម៉ឺនរៀល ក្នុងម្នាក់ (សម្រាប់ប្រជាពលរដ្ឋដែលក្រីក្រ និងលំបាក ពុំមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពតែប៉ុណ្ណោះ) ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

សម្តេច បានបញ្ជាក់យ៉ាងច្បាស់ដែរថា ចំពោះទឹកប្រាក់ ដែលផ្តល់ជូននេះ គឺសម្រាប់អ្នកធ្វើចត្តាឡីស័ក ក្នុងអំឡុងពេល ១៤ថ្ងៃ បូកបន្ថែម ១ថ្ងៃទៀត ដែលជាថ្ងៃទី១៥ ដែល ក្នុង១ថ្ងៃ ២ម៉ឺនរៀល សរុប១៥ថ្ងៃ គឺ ៣០ម៉ឺនរៀល៕

ចុចអាន៖ សម្តេច អំពាវនាវឲ្យអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ បង្ហាញភាពស្មោះត្រង់ ដើម្បីរកឬសគល់បានលឿន

អត្ថបទ ៖ Art

មតិយោបល់