• 2020-12-06 05:48:28
  • ព័ត៌មាន

១០សន្លឹក ទិដ្ឋភាពថ្ងៃនេះ​ពីផ្សារ​អុីអន១ ក្រោយបើកដំណើរការឡើងវិញ

  • 2020-12-06 05:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើប​ អុីអន ម៉ល ភ្នំពេញ (អុីអន ១) បាន​បើកដំណើរការឡើងវិញ កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ ក្រោយបិទមួយរយៈ ដោយសារ​ជាប់ពាក់ព័ន្ធ​​ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា។ ក្រោយបើកដំណើរការឡើងវិញ ផ្សារទំនើប​ដ៏ធំនេះ បានបន្តការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្នបំផុត ដែលមានដូចជា​ការ​ពិនិត្យសីតុណ្ហភាពមុនពេលចូលផ្សារ (មិនអនុញ្ញាតិអោយចូលផ្សារបើកំដៅលើសពី ៣៧,៥ អង្សារសេ), អ្នកចូលផ្សារត្រូវពាក់ម៉ាសដាច់ខាត និងត្រូវ​លាងដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ ព្រមទាំង​រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រពីគ្នា។

តាមរយៈ​ការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល ឲ្យ​ពលរដ្ឋទូទៅកាត់បន្ថយការចេញក្រៅ​ (បើមិនចាំបាច់) គេសង្កេតឃើញថា ទិដ្ឋភាពផ្សារទំនើបដ៏ធំនេះ ហាក់ស្ងាត់ប្លែកផងដែរ។ ខាងក្រោមនេះ ជាទិដ្ឋភាព​ដែលថតនាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី៦ ខែធ្នូនេះ៖

មតិយោបល់