• 2020-12-08 09:57:10
  • ព័ត៌មាន

១០សន្លឹក ទិដ្ឋភាពនៃការបាញ់សម្លាប់មេរោគកូវីដ១៩ នៅក្រសួងមហាផ្ទៃ»

  • 2020-12-08 09:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីជំនាញ ក្រសួងសុខាភិបាល បានចាប់ផ្ដើមចុះបាញ់សម្លាប់មេរោគកូវីដ១៩ នៅក្រសួងមហាផ្ទៃ នាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០។ ការចុះបាញ់នេះ កើតមានបន្ទាប់ពីរកឃើញ មន្ដ្រីមានកើតជំងឺកូវីដ-១៩ ក្រោយពីបានចូលទៅហាងលក់សម្លៀកបំពាក់ Zando កាលពីពេលកន្លងទៅ។

សូមចុចអានផ្អាកការចេញចូលបំពេញការងារនៅក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃជូនដំណឹងជាថ្មី

ក្រោយពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា មកនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានចេញបទបញ្ជា ផ្អាកឲ្យមានការចេញ -ចូល ក្រសួង លើកលែងតែមន្រ្តីអនុញ្ញាតឲ្យចូល និងការប្រកាសឲ្យមន្រ្តីដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ មកធ្វើការពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្រសួង កាលពីថ្ងៃទី ០៧ ខែធ្នូ ម្សិលមិញ ហើយឈានទៅតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។

ក្រោយពីប្រកាសបិទហាម មិនឲ្យមានអ្នកចេញ ចូល ក្រសួងមហាផ្ទៃ ក្រុមអ្នកជំនាញសុខាភិបាល និងការិយាល័យសុខាភិបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅបាញ់សម្លាប់មេរោគកូវីដ១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

  • ទិដ្ឋភាពនៃការបាញ់សម្លាប់មេរោគ សូមទស្សនារូបភាព ១០សន្លឹក ខាងក្រោមនេះ៖

ប្រភពរូប៖ មន្រ្តីក្រសួងមហាផ្ទៃ និង រូបភាពហ្វេសបុក

មតិយោបល់