• 2020-12-08 10:32:23
  • ព័ត៌មាន

មហាសេដ្ឋីខ្មែររូបណាខ្លះដែលចូលលុយទិញវ៉ាក់សាំងកូវីដ១៩ ម្នាក់ៗ ៣លានដុល្លារ?

  • 2020-12-08 10:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយសាររយៈពេលមួយថ្ងៃរបស់នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះនៅលើផេកហ្វេសប៉ុកផ្លូវការ គិតត្រឹមល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ មានសប្បុរសជនជាច្រើនចូលរួមថវិកាចូលរួមជារាជរដ្ឋាភិបាលក្នុងទិញវ៉ាក់សាំងនេះ។ ក្នុងនោះមានឧកញ៉ាវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ឡេង ណាវ៉ាត់ត្រា គឺជាសប្បុរសជនដំបូងគេដែលចូលថវិកាចំនួន ១លានដុល្លារដល់រាជរដ្ឋាភិបាលក្នុងទិញវ៉ាក់សាំងកូវីដ១៩។

បន្ទាប់ពីឧកញ៉ាវ័យក្មេងខាងលើរូបនេះ ក៏មានសប្បុរសជនជាច្រើនផ្សេងទៀតបានប្រកាសចូលរួមបរិច្ចាគបន្តបន្ទាប់ ក្នុងនោះមានមហាសេដ្ឋីខ្មែរធំៗជាច្រើននាក់ បានប្រកាសចូលបរិច្ចាគក្នុងមួយនាក់រហូតដល់ ៣លានដុល្លារ ដែលនេះជាតួលេខថវិកាច្រើនជាងគេក្នុងចំណោមសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងទិញវ៉ាក់សាំងកូវីដ១៩សម្រាប់ប្រជាជនកម្ពុជា។

រូបអ្នកឧកញ៉ា ចេន ហ្ស៉ី រូបថត៖princebank.com.kh រូបអ្នកឧកញ៉ា ហៀក ភាព រូបថត៖ chipmong.com និងរូបលោកឧកញ៉ា ថៃ ជាហួត រូបថត៖ hdacambodia.com

ខាងក្រោមនេះជាឈ្មោះមហាសេដ្ឋីធំៗនៅក្នុងខ្មែរដែលបានចូលថវិកាដើម្បីទិញវា៉ក់សាំងកូវវីដ១៩ក្នុងមួយនាក់ ៣លានដុល្លារគិតត្រឹមល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ៖

១៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ក្រុមហ៊ុន Royal Group បរិច្ចាគថវិកា ៣លានដុល្លារ

២៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក ក្រុមហ៊ុន បុរីពិភពថ្មី បរិច្ចាគថវិកា ៣លានដុល្លារ

៣៖ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ

៤៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា បរិច្ចាគថវិកា ៣លានដុល្លារ

៥៖ អ្នកឧកញ៉ា ហៀក ភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ

៦៖ លោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ

៧៖ លោកឧកញ៉ា ឡាវ ម៉េងឃីន និងភរិយា បរិច្ចាគថវិកា ៣លានដុល្លារ

៨៖ លោកឧកញ៉ា លី យ៉ុងផាត់ និងភរិយា បរិច្ចាគថវិកា ៣លានដុល្លារ

មតិយោបល់