• 2020-12-08 14:33:22
  • ព័ត៌មាន

Breaking៖ វ៉ាក់សាំងកូវីដ១៩ របស់ចិន បង្ហាញប្រសិទ្ធិភាពដល់ ៩៧ភាគរយ

  • 2020-12-08 14:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតឱសថរបស់រដ្ឋឥណ្ឌូនេស៊ី Bio Farma បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ទិន្នន័យបណ្តោះអាសន្នស្តីពីការសាកល្បងលើវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac បានបង្ហាញថា មានប្រសិទ្ធិភាពរហូតដល់ ៩៧ ភាគរយ។

លោក Iwan Setiawan អ្នកនាំពាក្យរបស់ក្រុមហ៊ុន Bio Farma បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ក្រុមអ្នកពិសោធន៍របស់យើងបានរកឃើញថា ទិន្នន័យបណ្តោះអាសន្នបង្ហាញពីប្រសិទ្ធិភាពរហូតដល់ ៩៧ ភាគរយឯណោះ" ។

ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតទេថា លទ្ធផលបណ្តោះអាសន្ននោះបានមកពីការសាកល្បងនៅដំណាក់កាលចុងក្រោយ ឬយ៉ាងណា ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Bio Farma ម្នាក់ទៀតបាននិយាយថា ក្រុមហ៊ុននៅតែកំពុងប្រមូលទិន្នន័យ ស្តីពីប្រសិទ្ធភាពនៃការសាកល្បងដំណាក់កាលទី ៣ ដែលកំពុងបន្តធ្វើនៅឡើយ។

យ៉ាងណាមិញ ក្រុមហ៊ុន Sinovac បាននិយាយថា ៩៧ ភាគរយនៃមនុស្សពេញវ័យដែលមានសុខភាពល្អ ដែលចូលរួមនៅក្នុងការសាកល្បងដំណាក់កាលទី១ និង ទី២ បង្ហាញពីការឆ្លើយតបនៃភាពស៊ាំទាក់ទងនឹងអង្គបដិប្រាណ បន្ទាប់ពីបានប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ “CoronaVac" រួច៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់