• 2020-12-09 11:43:55
  • ព័ត៌មាន

លោក​ជំទាវ​ ជា សិរី ឈ្នះ​ពាន​​អន្តរជាតិ ក្រោយ​បង្កើត​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឆ្លង​ធនាគារ​ដោយ​ឥត​គិត​ថ្លៃ​សេវា

  • 2020-12-09 11:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ​ ជា សិរី ឧបការី និង​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​កម្ពុជា បាន​ទទួល​ពាន​បុគ្គល​ឆ្នើម​នៃ​ "ប្រព័ន្ធ​ទូទាត់​នា​ពេល​អនាគត" ពី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​សហគ្រិនភាព និង​វិទ្យាស្ថាន​ធនាគារ​ប៊ុយដាប៉ែស។

ពាន​នេះ​គឺ​ផ្ដល់​ឡើង​ចំពោះ​ស្នាដៃ​របស់​លោក​ជំទាវ ក្នុង​ការ​​ផ្ដួចផ្ដើម​បង្កើត​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​បាគង ដែល​ជា​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ដោយ​ឥត​គិត​ថ្លៃ​សេវាកម្ម។

ធនាគារ​ជាតិ​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា កន្លង​មក​ការ​ផ្ទេរ​ប្រាក់​ពី​ធនាគារ​មួយ ទៅ​ធនាគារ​មួយ​ទៀត​ធ្វើ​ឡើង​បាន​លុះ​ត្រា​តែ​ធនាគារ​ទាំង​សងខាង​មាន​ដៃ​គូ​សហការ​ជាមួយ​គ្នា ហើយ​ការ​ផ្ទេរ​ទៀត​សោត​គឺ​អស់​កម្រៃ​ទៀត​ផង​។ ដោយ​ហេតុ​នេះ​ហើយ​ទើប​លោកជំទាវ​ សិរី បាន​បង្កើត​នូវ​ប្រព័ន្ធ​មេ​មួយ​ សម្រាប់​ឲ្យ​ធនាគារ​ទាំង​អស់​ភ្ជាប់​នឹង​បណ្ដុំ​រួម​តែ​មួយ។

ប្រព័ន្ធ​បាគង ជា​ប្រព័ន្ធ​មួយ​ស្ថិត​ក្រោម​ធនាគារ​ជាតិ ត្រូវ​បាន​បង្កើត​ និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០២០ ក្នុង​គោលបំណង​សម្រួល​ការ​ទូទាត់ និង​ការ​ផ្ទេរ​ឆ្លង​ធនាគារ​ (បែប​លក្ខណៈ​អេឡិចត្រូនិក)៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់