• 2020-12-14 07:25:12
  • ព័ត៌មាន

កំពូលអ្នកមាន​ជាងគេនៅអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០

  • 2020-12-14 07:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ Forbes និង celebritynetworth.com​ បានចុះផ្សាយពីកំពូលអ្នកមានដែលមានទ្រព្យសម្បត្តិច្រើនជាងគេតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ២០២០នេះថា ៖

«កំពូលអ្នកមាននៅ ប្រទេសថៃ ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺលោក Chearavanont Brothers មានទ្រព្យសម្បត្តិសរុប ២៧,៣ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុនចំណីសត្វធំជាងគេនៅលើពិភពលោក Charoen Pokphand Group, ក្រុមហ៊ុន CP Group។
  • ចំណាត់ថ្នាក់លេខ២ លោក Chalerm Yoovidhya មានទ្រព្យសម្បត្តិសរុប ២០,២ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង គោជល់ ដែលមានវត្តមាន ១៧១ ប្រទេសនៅលើពិភពលោក។

«កំពូលអ្នកមាននៅ ប្រទេសភីលីពីន ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺលោកស្រី Sy Siblings មានទ្រព្យសម្បត្តិសរុប ១៣,៩ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុន SM ដែលជាក្រុមហ៊ុនធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ខាងផ្នែក ផ្សារលក់ទំនិញ ធនាគារ សណ្ឋាគារ អចលទ្រព្យ និងរ៉ែ។
  • ចំណាត់ថ្នាក់លេខ២ គឺលោក Manuel Villar មានទ្រព្យសម្បត្តិសរុប ៧,៤ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុនអចលទ្រព្យ និងក្រុមហ៊ុនប្រតិបត្តិករផ្សារទំនើបធំជាងគេមួយរបស់ប្រទេសហ្វីលីពីន។

«កំពូលអ្នកមាននៅ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺបងប្អូនលោក R. Budi និងលោក Michael Hartono មានទ្រព្យសម្បត្តិសរុប ៣៨,៨ ប៊ីលានដុល្លារ ប្រភពចំណូលវិស័យធនាគារ និងអេឡិចត្រូនិច។
  • ចំណាត់ថ្នាក់លេខ២ គឺគ្រួសារ Widjaja មានទ្រព្យសម្បត្តិសរុប ១១,៩ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ អចលទ្រព្យ និងគមនាគមន៍។

«កំពូលអ្នកមាននៅ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺលោក Robert Kuok មានទ្រព្យសម្បត្តិសរុប ១១,៤ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុន Kuok group។
  • ចំណាត់ថ្នាក់លេខ២ គឺលោក Quek Leng Chan មានទ្រព្យសម្បត្តិសរុប ៩,៩ ប៊ីលានដុល្លារ ប្រភពចំណូលវិស័យធនាគារ និងអចលទ្រព្យ។

«កំពូលអ្នកមាននៅ ប្រទេសប្រុយណេ ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺស្តេចស៊ូតង់ Hassanal Bolkiah មានទ្រព្យសម្បត្តិសរុប ៣០ ប៊ីលានដុល្លារ។

«កំពូលអ្នកមាននៅ ប្រទេសវៀតណាម ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺលោក Pham Nhat Vuong មានទ្រព្យសម្បត្តិសរុប ៦,៧ ប៊ីលានដុល្លារ ប្រភពចំណូលវិស័យអចលទ្រព្យ រថយន្ត និងផលិតផលថែរក្សាសុខភាព។
  • ចំណាត់ថ្នាក់លេខ២ គឺលោកស្រី Nguyen Thi Phuong Thao មានទ្រព្យសម្បត្តិសរុប ២,៥ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុន អាកាសចរណ៍ VietJet Air សម្លៀកបំពាក់ និងធនាគារ។

«កំពូលអ្នកមាននៅ ប្រទេសសឹង្ហបុរី ឆ្នាំ២០២០»

  • ចំណាត់ថ្នាក់លេខ១ គឺលោក Zhang Yong មានទ្រព្យសម្បត្តិសរុប ២២,១ ប៊ីលានដុល្លារ ប្រភពចំណូលក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងអេឡិចត្រូនិច។
  • ចំណាត់ថ្នាក់លេខ១ គឺលោក Li Xiting មានទ្រព្យសម្បត្តិសរុប ២០,២ ប៊ីលានដុល្លារ ប្រភពចំណូលភោជនីយដ្ឋាន។

ក្រៅពីមានប្រទេសទាំង ៧ខាងលើ Forbes និង celebritynetworth មិនបានបញ្ជាក់ពីអ្នកមានប្រចាំប្រទេស៤រួមមានប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងប្រទេសកម្ពុជា នោះទេ។ សម្រាប់ប្រទេសទាំង៤នេះ​ ក៏ហាក់មិនមានសារព័ត៌មានណាមួយផ្សាយបញ្ជាក់ពីបុគ្គលរូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេ និងប្រភពនៃចំណូលជាក់លាក់នោះដែរ៕

ប្រភព​ និងរូបថត៖ forbes.com និងcelebritynetworth.com

មតិយោបល់