• 2020-12-17 05:04:44
  • ព័ត៌មាន

ប្ដូរទីតាំងថ្មី៖ ក្រសួងសាធារណការ ផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបណ្ដោះអាសន្ន

  • 2020-12-17 05:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីប្រកាស ពីការការរុះរើប្តូរទីតាំង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឱ្យមានការប៉ះពាល់ដល់ការប្រើប្រាស់បណ្តាញអឺនធើណែត និងបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីឱ្យការរុះរើផ្លាស់ប្តូរទីតាំងនេះ មានដំណើរការប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងធ្វើការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ ក្រសួងចំនួន ០៣ថ្ងៃ តាមកាលកំណត់ដូចខាងក្រោម៖

  • ផ្អាកដំណើរការប្រព័ន្ធ ៖ ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០

  • បើកដំណើរការប្រព័ន្ធឡើងវិញ ៖ ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០

ដោយឡែក បណ្តាញអឺនធើណែតនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមានការ រអាក់រអួល ក្នុងអំឡុងពេលរុះរើ ប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ចាប់ពីពេលផ្អាកដំណើរការ ថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផងដែរ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

មតិយោបល់