• 2020-12-18 08:09:12
  • ព័ត៌មាន

កាន់តែច្បាស់ ! សិស្សដាក់ពាក្យប្រឡងស្វៃរិនបំពេញវិជ្ជា ក្រសួងក៏ឲ្យជាប់ដោយគ្មានការកំណត់និទ្ទេសដែរ

  • 2020-12-18 08:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអរប់រំយុវជននិងកីទ្បា បានលើកទ្បើងថា អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន ពាក់ព័ន្ធនិងការប្រទ្បងបាក់ឌុប និងការប្រទ្បងបាក់ឋមភូមិ ឆ្នាំសិក្សា២០១៩ -២០២០ ក្រសួងអប់រំកំណត់ឨ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រទ្បង ដោយគ្មានការកំណត់និទ្ទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំចុះថ្ងៃ ១៦ ខែធ្នូ ឆ្នាំ២០២០។

ឆ្លើយតបនឹងអនុសាសន៍របស់សម្តេច ហ៊ុន សែននេះដែរ អ្នកនំាពាក្យក្រសួងអប់រំយុវជន និងកីទ្បាលោក រស់ សុវាចា បានឲ្យ Sabay ដឹងបន្ថែមថា ក្រសួងអប់រំ យុវជននិងកីឡា កំណត់ឲ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ រួមទាំងបេក្ខជនស្វៃរិនបំពេញវិជ្ជា ដែលបានចុះឈ្មោះប្រឡង ឆ្នាំសិក្សា ២០១៩-២០២០ ដោយគ្មានការកំណត់និទ្ទេសនោះទេ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់