• 2020-12-18 08:10:37
  • ព័ត៌មាន

៥ចំណុចរបស់ក្រសួងទេសចរណ៍ ក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខ

  • 2020-12-18 08:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក្រសួងទេសចរណ៏ បានចេញសារាចរណែនាំ អំពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២o២០ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះមាន៥ចំណុច រួមមាន ៖

១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីត រាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគ។

២. ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា (Carrying Capacity) នៅតាមគោលដៅទេសចរណ៍ទាំងអស់ និងត្រូវបញ្ចៀសការជួបជុំជាក្រុមធំ (មិនឲ្យលើសពី ២០នាក់ ) ដោយត្រូវគិតគូរអំពីការរក្សាគម្លាត សុវត្ថិភាពឲ្យបានត្រឹមត្រូវ និងត្រូវកត់ត្រាភ្ញៀវទេសចរ (ឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ) ។

៣- ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន -អនាម័យ ។

៤ ត្រូវសហការណែនាំ និងជំរុញអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។

៥. ត្រូវសហការ ចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាល។

សូមមើលសារាចរណែនាំដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងទេសចរណ៍

មតិយោបល់