• 2020-12-21 09:26:38
  • ព័ត៌មាន

អ្នកទើបជាប់បាក់ឌុបហើយ ចង់ប្រលងជាប់អាហាររូបករណ៍​រៀនបន្ដមហាវិទ្យាល័យ អាចរៀនតាមវិធីនេះ

  • 2020-12-21 09:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស​ទី១២ ដែលទើបជាប់​បាក់ឌុប​ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ កំពុង​ខ្វល់ខ្វាយ​ពីការ​ស្វែងរកមុខវិជ្ជា​រៀនបន្ដ​នៅមហាវិទ្យាល័យ​ហើយ​មែនទេ? ដើម្បីស្រាយ​នៅបញ្ហា​នេះ សិស្សានុសិស្ស​​គ្រាន់តែ​តាមដាន​ផេក​ ឬ​ Download App E-School Cambodia នឹង​ទទួល​បាន​ចំណេះដឹង​ជាច្រើន​លើប្រធាន​បទ​ទាក់ទង​នឹង​ការ​ជ្រើសរើស​ជំនាញ​មហាវិទ្យាល័យ និង​ការ​រៀន​ត្រៀម​ប្រលង​យក​អាហារូបករណ៍ តាមជំនាញ​ដែល​ខ្លួន​ចង់​រៀន​បន្ដនៅ​មហាវិទ្យាល័យ​ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​ទំនុក​ចិត្ត​ខ្ពស់។​

ការបង្រៀនតាមអនឡាញ

លោក​ ឈន ឈុនឡេង ប្រធាន​ក្រុមប្រឹក្សា​ E-School Cambodia បាន​ប្រាប់​ Sabay ថា បច្ចុប្បន្ន​នេះ E-School Cambodia កំពុង​ផ្ដោត​លើ​ប្រធាន​បទ​កា​ររៀន​ត្រៀម​ប្រលង​យក​អាហាររូបករណ៍​ ដោយ​គ្រូជំនាញ និង​បទពិសោធន៍​ខ្ពស់ និង​ការ​ចែក​រំលែក​នូវ​ចំណេះ​ និង​បទពិសោធន៍​ល្អៗ ដល់​ប្អូន​ៗសិស្សានុសិស្ស​ ដែល​ទើប​ជាប់​បាក់ឌុប​ថ្មីៗនេះ។​

លោក​ ឈន ឈុនឡេង ប្រធាន​ក្រុមប្រឹក្សា​ E-School Cambodia

ជាទូទៅ​ សិស្សានុសិស្ស​ដែលទើប​ជាប់​បាក់ឌុប រមែង​ស្វែងរក​ជំនាញ​រៀន​បន្ដ ឬ​ចង់​ប្រលង​យក​អាហារូបករណ៍​ នៅ​តាម​មហាវិទ្យាល័យ​ តាមជំនាញ​របស់​ខ្លួន​ចង់​រៀន​បន្ដ ដូចជា ការ​រៀនពេទ្យ​ ឬ​ប្រលង​ចូល​គ្រូ​ បឋម មតេយ្យ​ ជាដើម។ ដើម្បី​ឲ្យ​កា​រត្រៀម​របស់​ប្អូន​ ទទួល​បាន​ជោគជ័យ ប្រធាន​បទ​ទាំង​អស់​នោះ​នឹងបង្ហាញ​ដោយ​គ្រូជំនាញ តាមរយៈ​កម្មវិធី E-School Cambodia។​

មក​ដល់​ពេល​នេះ E-School Cambodia បាន​បង្កើត​ឡើង​បាន​រយៈ​ពេល​៤ឆ្នាំ​ហើយ ដោយ​បាន​បង្រៀន​តាម​អនឡាញ ផ្ដល់​ជាចំណេះជំនាញ​ដល់​សិស្សានុសិស្ស​។ ដូច្នេះ​ប្រសិន​បើ​ប្អូន​សិស្សថ្នាក់ទី១២ ដែលទើប​ជាប់​បាក់ឌុប​ ចង់​ដឹង​កាន់តែច្បាស់ អាច​ Download App E-Scool Cambodia​ ដោយចុចដោនឡូដទីនេះ​ App Store និង Play Store។ មួយទៀត​អាច​ចូលទស្សនា​តាមផេក E-School Cambodia

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់