- 2020-12-23 09:40:55
- ព័ត៌មាន
អាជ្ញាធរស្រុកព្រៃនប់ ឲ្យប្រជាជន៤៩គ្រួសារ រុះរើសំណង់ដែលប៉ះពាល់ គម្រោងសាងសង់ផ្លូវល្បឿនលឿន
- 2020-12-23 09:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរស្រុកព្រៃនប់ ឲ្យប្រជាជន៤៩គ្រួសារ រុះរើសំណង់ដែលប៉ះពាល់ គម្រោងសាងសង់ផ្លូវល្បឿនលឿន
ចន្លោះមិនឃើញ
រដ្ឋបាលស្រុកព្រៃនប់ ជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ (ដូចក្នុងបញ្ជីឈ្មោះ ជូនភ្ជាប់) ដែលចូលទន្ទ្រានកាន់កាប់ ដីគម្របព្រៃឈើ ឆ្នាំ២០០២ ហើយទីតាំងដីស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ ល្បឿនលឿន ក្នុងភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាផ្លូវ អាចដំណើការសាងសង់ផ្លូវល្បឿនលឿន បានរួចរាល់ ជាស្ថាពរតាមផែនការ រដ្ឋបាលស្រុកព្រៃនប់ សូមឲ្យបងប្អូន ធ្វើការរុះរើរបង ដំណាំ សម្ភារ ឬសំណង់ផ្សេងៗចេញពីទីតាំងដីដោយខ្លួនឯង ចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាកំហិត។
ក្នុងករណី មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការរុះរើទីតាំងដែលមានផលប៉ះពាល់ទាំងនោះ ចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ ទ្រព្យសម្បត្តិឡើយ។
សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖