• 2020-12-23 10:07:32
  • ព័ត៌មាន

ក្រុមហ៊ុន មេនូឡាយហ្វ៍ ចូលរួមចំណែកជាសកលក្នុងសកម្មភាពសប្បុរសធម៌

  • 2020-12-23 10:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្តល់ជូនបុគ្គលិករបស់ខ្លួននៅគ្រប់ប្រទេសជុំវិញពិភពលោកដែលមានចំនួន ៣៥ ០០០ នាក់នូវទឹកប្រាក់ដែលស្មើនឹង ៥០ ដុល្លារកាណាដាសម្រាប់ម្នាក់ៗដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នៅក្នុងសហគមន៍សម្រាប់ពេលវិស្សមកាលខាងមុខនេះ។

លោក Roy Gori អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ បានមានប្រសាន៍ថា៖ «ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់បុគ្គល គ្រួសារ និងសហគមន៍ជាច្រើននៅជុំវិញពិភពលោក ហើយពេលវេលានេះជំរុញឲ្យយើងផ្តល់អាទិភាពលើសុខភាព និងសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវគន្លងថ្មីនៃការធ្វើទំនាក់ទំនង និងផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក។ ប្រសិនបើយើងទាំងអស់គ្នាអាចបង្ហាញនូវការយកចិត្តទុកដាក់ និងអំពើល្អ បើទោះបីជាក្នុងកម្រិតតិចតួចក្តី យើងនឹងអាចរួមចំណែកជួយឱ្យពិភពលោកកាន់តែប្រសើរឡើងបាន។»

ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងបង្វែរការប្រារព្ធពិធីផ្សេងៗសម្រាប់ចុងឆ្នាំ ទៅជាការលើកទឹកចិត្តឲ្យ បុគ្គលិកនៅជុំវិញពិភពលោកឲ្យផ្តល់ការបរិច្ចាគដល់បុគ្គល ឬអង្គការនានានៅក្នុងសហគមន៍របស់ពួកគាត់។ បុគ្គលិកក៏អាចរួមបញ្ចូលវិភាគទាននេះជាមួយមិត្តរួមការងារផ្សេងទៀត ប្រសិនបើពួកគាត់ចង់បង្ហាញការគាំទ្រជាក្រុម។ ក្រុមហ៊ុនក៏សូមលើកទឹកចិត្តដល់បុគ្គលិកឱ្យចែករំលែករឿងរ៉ាវនៃការបរិច្ចាគរបស់ពួកគាត់នៅលើបណ្តាញសង្គមដោយប្រើប្រាស់ (hashtag) #ManulifeActofKindness ។ រាល់សារដែលបានបង្ហោះ និងរឿងរ៉ាវនានានឹងត្រូវបានចែករំលែកនៅលើគេហទំព័រ www.manulife.com/actofkindness

លោក Gori បានមានប្រសាសន៍ថា «យើងជឿជាក់ថា ភាពជោគជ័យរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយពឹងផ្អែកយ៉ាងសំខាន់លើភាពជោគជ័យរបស់សហគមន៍ដែលយើងមានប្រតិបត្តិការអាជីវកម្ម។យើងរីករាយក្នុងការផ្តល់ជំនួយដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត។ តាមរយៈការជំរុញទឹកចិត្ត និងផ្តល់លទ្ធភាពដល់ក្រុមការងារទូទាំងសកលលោករបស់យើងក្នុងការចែករំលែកសកម្មភាពមនុស្សធម៌នេះ យើងសង្ឃឹមថាយើងអាចជួយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងសម្រាប់មនុស្សនៅជុំវិញពិភពលោក។»

ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock បានចូលរួមធ្វើសកម្មភាពជាច្រើននៅឆ្នាំនេះ ដើម្បីគាំទ្រសហគមន៍នៅជុំវិញពិភពលោក។ ជាការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការបរិច្ចាគជាទឹកប្រាក់ជិត ៥ លានដុល្លាររួចមកហើយដោយផ្តោតលើសកម្មភាពជាច្រើនរួមមាន សន្តិសុខស្បៀងសម្រាប់ជនងាយរងគ្រោះបំផុត ការគាំទ្រសុខុមាលភាពរបស់បុគ្គលិក ការថែទាំសុខភាព ការគាំទ្រសុខភាពផ្លូវចិត្តតាមរយៈកម្មវិធីឌីជីថល ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អតិថិជន និងការសម្របសម្រួលការបរិច្ចាគ និងកម្មវិធីស្ម័គ្រចិត្ត(តាមប្រព័ន្ធឌីជីថល)។

អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៩ យើងមានបុគ្គលិកបម្រើការងាជាង ៣៥ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៩៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជិត ៣០ លាននាក់។

គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៣ ទ្រីលានដុល្លារកាណាដា ឬ ៩៤៣ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,២ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh

មតិយោបល់