• 2020-12-24 06:51:01
  • ព័ត៌មាន

អភិបាលខេត្តពោធិ៍សាត់ ផ្ទុះការគាំទ្រខ្លាំង ដោយបានធ្វើរឿងនេះ

  • 2020-12-24 06:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមនានា ដែលកើតមាន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅវេទិកាក្នុងសាលាខេត្ត។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ ពីមុនឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះ ក៏ដូចជាបញ្ហាប្រឈម កាន់តែថយចុះ ឯកឧត្តមបានចូលរួមដោះស្រាយ តែ២ ឬ៣សប្តាហ៍ មួយ១ដងតែប៉ុណ្ណោះ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ជានិច្ចជាកាលឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺ៖

  • ទី១៖ ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជូនពុកម៉ែប្រជាពលរដ្ឋទៅលើផ្លូវច្បាប់។

  • ទី២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផ្ទុះការគាំទ្រ និងមានការសាទរយ៉ាងខ្លាំង ដោយឡែកប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់