• 2020-12-24 09:00:28
  • សុខភាព

ឃើញសញ្ញាទាំងនេះ ត្រូវសង្គ្រោះភ្លាម បើមិនចង់គ្រោះថ្នាក់ដល់ជីវិត!

  • 2020-12-24 09:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺស្ទះសសៃឈាមបេះដូង ភាគច្រើនបណ្តាលមកពី ការកកជាតិខ្លាញ់ ដែលស្ទះតាមសសៃឈាមទៅចិញ្ចឹមបេះដូង។

រោគសញ្ញា នៃជំងឺស្ទះសសៃឈាមបេះដូង មានដូចជា តឹងណែនទ្រូង ឈឺទ្រូង ផ្នែកខាងមុខខ្លាំង ដែលអាចរាលដាលទៅដល់ ក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង ដែលជាទូទៅ មានរយៈពេលលើសពី២០នាទី។ រោគសញ្ញារួមផ្សំមាន បែកញើស ចង្អោរ ហត់ ឬអស់កម្លាំង។

កត្តាបង្កអោយមានជំងឺស្ទះសសៃឈាម រួមមាន កត្តាភេទ តំណពូជ ជាតិសាសន៍ និងអាយុ (កត្តាដែលមិនអាចប្រែប្រួលបាន)។ ប៉ុន្តែក៏មានកត្តាផ្សេងទៀត ដែលជាកត្តាបង្កដែលអាចកែប្រែបាន ដូចជា • ការលើសជាតិខ្លាញ់ • ការលើសសម្ពាធឈាម • ជំងឺទឹកនោមផ្អែម • ការជក់បារី • ការមិនមានលំហាត់ប្រាណ • ការលើសទម្ងន់ • ស្ត្រេស និងឆេវឆាវ។

មន្ទីពេទ្យ កាល់ម៉ែត ក៏បានបញ្ជាក់ដែរថា ការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតលើមនុស្សពេញវ័យ ភាគច្រើនបណ្តាលមកពីកត្តាខាងក្រោមនេះ ៖ ១. ជំងឺស្ទះសសៃឈាមបេះដូង ២. ការស្ទះផ្លូវដង្ហើម ដោយវត្ថុផ្សេងៗ ៣. ការលង់ទឹក ៤. ជំងឺស្ទះសសៃឈាមខួរក្បាល ៥. លេបថ្នាំហួសកម្រិត ៦. ការចងក ៧. ការហឹតផ្សែង ៨. ឆក់ខ្សែភ្លើង ៩. អាលែកហ្យីធ្ងន់ធ្ងរ ១០. គ្រោះថ្នាក់ ដោយប៉ះទង្កិចធ្ងន់ធ្ងរ។

បើអ្នកបានជួបសញ្ញាទាំងនេះ ត្រូវឆាប់បញ្ជូនអ្នកជំងឺមកមន្ទីពេទ្យ ជាបន្ទាន់ ដើម្បីទទួលការព្យាបាល ឬ ទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ ១១៩។

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់