• 2020-12-24 08:58:08
  • ព័ត៌មាន

ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន៦មុខនេះ មានសន្ទុះខ្លាំង ក្នុងឆ្នាំ២០២០

  • 2020-12-24 08:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងតាមរយះហ្វេសប៊ុករបស់លោកថា របាយការណ៍បឋមស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗក្នុងឆ្នាំ២០២០ មានចំនួន៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ដែលដំណាំនីមួយៗមានដូចខាងក្រោម៖

១-ដំណាំដំឡូងមី

  • បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧ ០៧៥ ៤៩៤តោន ក្នុងនោះ

  • តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ

  • រោងចក្រកែច្នៃមានចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨

  • ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០ ៣៣៨ហិកតា (កើនប្រមាណជា ៥%)។

២-ដំណាំស្វាយចន្ទី

  • បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២១៨ ៨៨៤,២៩តោន

  • តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨ ១១១ ៧០០ដុល្លារ

  • សិប្បកម្មកែច្នៃមានចំនួន ៦ និងក្រុមហ៊ុននាំចេញមានចំនួន ២៦

  • ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ២៤៨ ២៩៥ហិកតា (កើនប្រមាណជា ៥%)។

៣-ដំណាំស្វាយ

  • បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥ ២៧៤,៤៤តោន

  • តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៧៣ ២០៧ ៧០០ដុល្លារ

  • ក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។

  • ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៣៥ ៥០០ហិកតា (កើនប្រមាណជា ៧%)។

៤-ដំណាំចេកអំបូងលឿង (ឆ្នាំ២០២០)

  • បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣ ៤១០,៩៤តោន

  • តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៥១ ១២៥ ៧០០ដុល្លារ

  • ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។

  • ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៨ ៣៣៧ហិកតា (កើនប្រមាណជា ១៥%)។

៥-ដំណាំមៀនប៉ៃលិន (តាង៉ែន)

  • បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៧៤,៥២តោន

  • តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៥៧ ៧៦៣ ១០០ដុល្លារ

  • ក្រុមហ៊ុននាំចេញមានចំនួន ២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន ១៥

  • ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៥ ១២៧ហិកតា (កើនប្រមាណជា ៥%)។

៦-ដំណាំម្រេច

  • បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥ ០០៥,៦៥តោន

  • តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៥ ៤៩០ ២០០ដុល្លារ

  • ក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន

  • ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៧ ១៦៣ហិកតា (កើនប្រមាណជា ៥%)។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់