• 2020-12-26 02:40:43
  • ព័ត៌មាន

ជួយទិញផងទៅ! កសិករនៅតាកែវ លក់ពងទាស្រែឈិនឆៃ ១០០គ្រាប់ ត្រឹមជាង ៤ ម៉ឺនរៀលទេ

  • 2020-12-26 02:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃស៊ុតក្នុងស្រុកនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ កត្តានេះ ធ្វើឱ្យកសិករអ្នកចិញ្ចឹមទាយកស៊ុតខ្លះ បង្ខំចិត្តលក់ចេញក្នុងតម្លៃទាបខ្លាំង ។ ជាក់ស្ដែងតាមរយៈទំព័រហ្វេសប៊ុកផេកផ្សារធម្មជាតិ តាកែវ បានប្រកាសជួយលក់ស៊ុតស្រែធម្មជាតិពិតៗ របស់ប្រជាកសិករនៅខេត្តតាកែវ ១០០ គ្រាប់តម្លៃត្រឹមតែ ៤ ៥០០០ រៀលប៉ុណ្ណោះ ។

ជាមួយនឹងទិដ្ឋភាពស៊ុតទាស្រែគរដូចភ្នំ ប៉ុន្តែគ្មានអ្នកទិញនោះ ផ្សារធម្មជាតិ តាកែវ បានរៀបរាប់ថា៖ «បងប្អូនជួយទិញផងពងទាស្រែខាងតាកែវ 100 គ្រាប់តែ 4 5000 រៀលទេ បងប្អូនជួយគ្នាគ្រានេះ គឺប្រជាកសិករគាត់អរគុណបងប្អូនខ្លាំងមែនទែន នាងខ្ញុំចុះមកកសិដ្ឋានផ្ទាល់ៗ ខាងខេត្តតាកែវ0967737106» ។

តម្លៃស៊ុតក្នុងស្រុកមានការធ្លាក់ថ្លៃនេះដែរ ក្រសួងកសិកម្មបានបញ្ជាក់ថា មិនមែនមកពីមានការនាំចូលស៊ុតពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមអ្វីនោះទេ ប៉ុន្តបញ្ហានេះបណ្ដាលមកពី ជំងឺកូវីដ-១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗ ត្រូវបានផ្អាក ដែលធ្វើឱ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរិមា នៅពេលដែលការចិញ្ចឹមបក្សីយកស៊ុត មានការ កើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រជាពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឱ្យ ស៊ុតបក្សីវិញ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់