• 2020-12-27 01:48:36
  • ព័ត៌មាន

ឮ ១០០ដង មិនស្មើឃើញម្ដង! ទឹកជ្រោះអច្ឆរិយនៅព្រះសីហនុ មានចម្លាក់ជាប់ផ្ទាំងថ្មដ៏ស័ក្ដិសិទ្ធិ

  • 2020-12-27 01:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន ប្រាសាទបន្ទាយទ័ព គឺជាទីឋានដ៏មហស្ចារ្យមួយ ទើបបង្កើតឡើងនៅឯស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទឹកជ្រោះធម្មជាតិដ៏ត្រកាល បូករួមនឹងចម្លាក់ជាច្រើនដាប់ឆ្លាក់នៅលើផ្ទាំងថ្ម បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិ និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា ។

បច្ចុប្បន្ននេះ រមណីយដ្ឋានធម្មជាតិមួយនេះ កំពុងស្រូបទាញអ្នកទេសចរ ចង់ទៅទស្សនាកម្សាន្ត ឱ្យបានឃើញឱ្យជាក់នឹងភ្នែកនូវទស្សនីយភាពធម្មជាតិ លាយឡំនឹងគំនិតសិល្បៈដ៏គួរឱ្យស្ញប់ស្ញែងនេះ ។ ជាក់ស្ដែងតាមរយៈគណនីហ្វេសប៊ុក អេង ទើបតែបានទៅដល់ទីនោះ ហើយបានលាន់មាត់ថា «ឮគេនិយាយ ១០០ ដងមិនស្មើនឹងបានទៅលេងម្ដង» ។ ទិដ្ឋភាពជាច្រើនបានបង្ហាញឱ្យឃើញពីសម្រស់ធម្មជាតិដ៏ត្រកាល ទឹកជ្រោះហូរពុះជ្រែកផ្ទាំងថ្ម ដែលមានចម្លាក់ដាប់ឆ្លាក់ដ៏ប៉ិនប្រសប់ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ ។

រមណីយដ្ឋាន ប្រាសាទបន្ទាយទ័ព ស្ថិតនៅ ភូមិ អូតាប៉ាង ឃុំ អូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដើម្បីទៅដល់ទីនោះទេសចរ អាចធ្វើដំណើរមាន ២ ជម្រើស ផ្លូវទី១ អាចធ្វើដំណើរពីចេញផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកគីឡូម៉ែត្រ លេខ១៩៣ (ផ្លូវក្រាលគ្រួសក្រហម) ឆ្លងកាត់តាមបណ្តោយ ភូមិអូតាប៉ាងចម្ងាយ ប្រមាណជិត១០គីឡូម៉ែត្រ ។

ចំណែកឯផ្លូវទី២ គឺអាចធ្វើដំណើរចេញពីផ្លូវសម្តេចសង្ឃទេព្យ វង្យ ត្រង់ចំណុច ភូមិអូរត្រជាក់ចិត្ត ដោយធ្វើដំណើរ តាមផ្លូវក្រាលគ្រួសក្រហមដូចគ្នា មានចម្ងាយឆ្ងាយជាងផ្លូវទី ១ ប្រមាណជិត២០គីឡូម៉ែត្រ ៕

រូបភាព៖ គណនីហ្វេសប៊ុក អេង

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់